Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​ជា សុផារ៉ា ដាក់បទបញ្ជា ហាម​ការសាងសង់​ដាច់ខាត រាល់​សំណង់ ដែល​មិនមាន​ច្បាប់​

spot_img

​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​មានប្រសាសន៍​ជំរុញ​ទៅដល់ មន្ត្រី​ជំនាញ អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចុះ​អនុវត្តន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព តាមច្បាប់​គោលការណ៍​នានា ចេញ​ដោយ​ក្រសួង ដែលមាន​សមត្ថកិច្ច​លិខិតអនុញ្ញាត​ដល់​ក្រុម​ជាង នៅតាម​បណ្ត​រាជធានី​ខេត្ត ការចេញលិខិត​អនុញ្ញាត​សាងសង់ ទៅតាម​ដែន​សមត្ថកិច្ច​របសខ្លួន​។

​លោក ឧបនាយករដ្ឋមន្ត្រី ក៏បាន​សំណូមពរ ទៅដល់​ផ្នែក​ពាកព័ន្ធ ជាពិសេស​រាជធានី​ខេត្ត គឺ​ហាម​ដាច់ខាត រាល់​សំណង់​ដែល​មិនមាន​ច្បាប់​សាងសង់ គឺ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ជាដាច់ខាត ដោយ​អនុវត្តន៍​ទៅតាម​ច្បាប់​ដែល​បានចែង ដោយ​កំណត់​ឲ្យ​មានការ ពិនិត្យ​ឲ្យ​គ្រប់​លក្ខ​ណ្ឌ​តម្រូវ គ្រប់បែបយ៉ាង ពិសេស​គឺ​ការដ្ឋាន​សំណង់​ធំៗ ដែល​បានធ្វើការ​យ៉ាង​ហ្មត់ចត់ មិនត្រូវ​ឲ្យ​មានការ​ចន្លោះប្រហោង​ទៅដល់​មន្ត្រី​ជំនាញ កុំ​ឲ្យ​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ តម្រូវ​ឲ្យ​មានការ សិក្សា​គម្រោង​ប្លង់​ច្បាស់លាស់​ពី​ក្រុមហ៊ុន​គម្រោង​ប្លង់ សិក្សា​រួចរាល់ ទើប​អនុញ្ញាត​ឲ្យ​សាងសង់​ទៅតាម​ក្រោយ​។​

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង បាន​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សំណង់ និង​លិខិតបទដ្ឋាន​របស់​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ទៅដល់ រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន អនុប្រធាន ក្រុមប្រឹក្សា អភិបាល​រាជធានី សមាជិក សាម​ជិ​ការ ខណ្ឌ សង្កាត់ និង​ក្រុមការងារ​ជាច្រើនរូប នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ នា​សាលាក្រុង​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​នោះ លោក ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍន៍​ជឿនលឿន ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តា​សំណង់​ដទៃទៀត​ជាច្រើន ទាំង​សន្តិសុខ​សណ្តាប់ធ្នាប់ យ៉ាង​ល្អប្រសើរ ដើម្បី​ឲ្យ​មណ្ឌល​រាជធានី​មួយ​នេះ ស័ក្តិសម​ជាទី​កន្លែង​ដែល​ប្រមូលផ្តុំ​នូវ សេដ្ឋកិច្ច វប្បធម៌​ពាណិជ្ជកម្ម​និ ជា​បេះដូង​នៃ​ព្រះរាជា​ណា​ច​កម្ពុជា​។​

​លោក ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​មានប្រសាសន៍​បន្តថា ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សំណង់​នេះ មាន​សារសំខាន់​ចង់​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្រុម មាន​ក្រុមហ៊ុន ក្រុម​ជាង ត្រូវ​ចូលរួម​ឯកភាព នៅក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ អនុវត្តន៍​នូវ​ច្បាប់​សំណង់ ដែល​ចាត់ទុកជា​ម៉ែត្រ​វាស់ ឲ្យ​ចាប់អារម្មណ៍​អំពី​ការ​គ្រប់​គ្រប់គ្រង ការគិតគូរ ទៅលើ​វិ​ស័​ខាងលើនេះ ដែល​នៅមាន ១១២​ជំពូក និង​១១២​មាត្រា ។​

​លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍​បន្តថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​គោលបំណង​នៃ​ការផ្សព្វផ្សាយ​នេះដែរ គោលបំណង​ទី​១ ចង់​ឲ្យ​អាជ្ញាធរ ក៏ដូចជា​មន្ត្រី​ជំនាញ​ទាំងអស់​យល់ដឹង អំពី​គោលការណ៍ និង​វិធាន​ការសំខាន់ៗ ដើម្បី​ធានា​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ មានការ​ឯកភាពគ្នា បំពេញ​តួនាទី និង​សមត្ថកិច្ច របស់ខ្លួន​ប្រកបទៅដោយ​ការទទួលខុសត្រូវ គោលបំណង​ទី​២ ជំរុញ​ការលើកកម្ពស់​ក្រ​មសិល​ធម៌ វិជ្ជាជីវៈ របស់​អ្នក​វិជ្ជាជីវៈ និង​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម នៅក្នុង​វិស័យ​សំណង់ គោលបំណង​ទី​៣ បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​វិស័យ​សំណង់ ឲ្យ​ស្របទៅតាម​ការ​វិត្ត​ន៍ នៃ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើន​ជំនឿ​ទុកចិត្ត​របស់ វិនិយោគិន និង​អតិថិជន នៅក្នុង​វិស័យ​សំណង់​។​

​លោក ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់ថា ការផ្សព្វផ្សាយ​នេះ ក៏បាន​រៀបចំ​ជា​យន្តការ​លម្អិត ដោយ​ការបណ្តុះបណ្តាល​គ្រូ​ជំនាញ សម្រាប់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទៅ​និង​ក្រុ​សួង​មាន ចំនួន ៥៨៨ រូប បានធ្វើការ​បណ្តុះបណ្តាល​គ្រូ​ចំនួន ៥៨៨ រូប ដើម្បី​ផ្សព្វផ្សាយ​លំអិត​អំពី​ច្បាប់ ជាមួយគ្នានេះ​ក៏បាន​ផ្សព្វផ្សាយ​ទៅដល់​វិស្វករ​ដែល​បាន​ចុះបញ្ជី វិស្វករ ស្ថាបត្យករ អ្នក​ទាំងពីរ​នេះ​គឺជា​ជា​អ្នករៀបចំ​ទទួលខុសត្រូវ​ទៅលើ​គុណភាព បទដ្ឋាន​បច្ចេកទេស​សំណង់ ក៏ដូចជា​អ្នក​ត្រូវ​រៀបចំ​នៅ តាម​បណ្តា​ការដ្ឋាន​សំណង់​បាន​ចំនួន ៣២៨៩ រូប ដោយ​ក្នុងនោះ​វិស្វករ ៦៥ ភាគរយ ស្ថាបត្យករ​៩១​ភាគរយ ហើយ​ក្រសួង​ក៏បាន​ផ្សព្វផ្សាយ​ទៅដល់​ក្រុមហ៊ុន​ទាំងអស់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ខ្មែរ និង​បរទេស ដែល​បាន​ចុះបញ្ជី​នៅក្នុង​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ បាន​ចំនួន ៩៧៣​នាក់ ។​

​លោក​បានបញ្ជាក់​បន្តថា ការផ្សព្វផ្សាយ​នេះ មាន​គោលបំណង​ពិសេស គឺ​នៅពេល​ច្បាប់​នេះ​បានចេញ​រួចហើយ គឺ​ត្រូវ​អនុវត្តន៍​ច្បាប់ ដោយសារតែ​មានការ​គ្រប់គ្រង ទៅលើ​ការងារ​នេះ គឺ​ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​នេះ និង​ចែកជូន​វិញ្ញាបនបត្រ ទៅដល់​អ្នក​ដែល​បាន​ចូលរួម​ការផ្សព្វផ្សាយ ដែល​រៀ​បំ​ឡើង​ដោយ​ក្រសួង​។ ទៅ​ថ្ងៃ​ខាងមុខនេះ ក្រុម​ជាង គឺ​នឹងត្រូវ​រឹតបណ្តឹង​ច្បាប់ ឲ្យ​ស្ថិតនៅក្រោម​ច្បាប់ ដើម្បី​តម្រង់ទិស​ឲ្យ​មានការ​អនុវត្តន៍​ឲ្យ​មា​ការទទួលខុសត្រូវ ធានា​នូវ​ប្រសិទ្ធភាព​ខ្ពស់​បង្កើន​ជំនឿ​ទុកចិត្ត ដល់​អ្នក​វិនិយោគិន នៅក្នុង​វិស័យ​សំណង់ ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​៕​ដោយ​៖​កូ​ឡាប​

spot_img
×