Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បិទ KTV និង​រោងភាពយន្ត​ទាំងអស់​

spot_img

​ភ្នំពេញ​៖ ខណៈពេលដែល​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​កម្ពុជា កើន​ដល់ ២៤​នាក់​ហើយ​នោះ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​លិខិត​បន្ទាន់​មួយ ដោយ​បានស្នើ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់​ឱ្យ​បិទ KTV និង​រោងភាពយន្ត​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩ កំពុង​រីក​រាលដាល​ជាស​កល​។

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ការស្នើ​បិទ​KTV និង រោង ភាពយន្ត​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១៧​ខែមីនា ឆ្នាំ​២០២០ រហូត​ដល់ពេល​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ដោយបាន​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី សូម​ឲ្យ​បិទ​KTV និង​រោងភាពយន្ត នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​រហូត​ដល់ពេល​ជំងឺ​កូ​វីដ​១៩ បាន​ធូរស្រាល​។​

​ការប្រកាស​ឱ្យ​បិទ​ខារ៉ាអូខេ និង​រោងភាពយន្ត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​១២​នាក់ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា សរុប​កើន​ដល់ ២៤​នាក់​ហើយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×