Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបសិប្ប​កម្មផ​លិត​ស្ក​ត្នោត​ក្លែងក្លាយ​ ឬ​កែឆ្នៃ​ចំនួន​២​ទីតាំងនៅ​ខណ្ឌ​ច្បារអំពៅ​

spot_img

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨​នេះ សិប្បកម្ម ផលិត​ស្ករត្នោត​កែច្នៃ​ពីរ​ទីតាំង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ រួមមាន​មន្ត្រី​កាំកុងត្រូល នគរបាល​សេដ្ឋកិច្ច អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ទីតាំង​ទាំងពីរ​នេះ ស្ថិតនៅ​ផ្ទះ​លេខ​២១៥ និង​ផ្ទះ​លេខ​២១៩ ផ្លូវ​លេខ​៣៦៩ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ។​

​ក្រោយ​ការចុះពិនិត្យ សមត្ថកិច្ច​បាន​នាំ​ម្ចាស់​សិប្បកម្ម​ផលិត​ស្ករត្នោត ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​ធ្វើការ សួរនាំ និង​នាំយក​ទាំង​វត្ថុតាង​ជាច្រើន រួមមាន ស្ករត្នោត​ស្ករស ម្សៅ​ស និង​វត្ថុ​ផ្សេងទៀត ដែល​អាច​បន្លែង​ទៅជា​ស្ករត្នោត ដើម្បី​ធ្វើតេស្ត​រកមើល សារធាតុ​គីមី ដែល​ធ្វើ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ដែរ​រឺ​អត់ ។​

​ម្ចាស់​ទីតាំង ដែល​សមត្ថកិច្ច​នាំយក​ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឈ្មោះ ឆែ គីម ភេទ​ស្រី អាយុ ៥៨​ឆ្នាំ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×