Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិ​ច្ច​បានឃា​ត់ខ្លួ​នជ​នជាតិ​​​ចិ​នម្នាក់ ដែលបានប្រើប្រាស់កាំភ្លើ​ង​ខ្លី​ ភ្លង់គំរាមជន​ជាតិចិ​ន​ដូច​គ្នា​

spot_img

​ភ្នំពេញ : បុរស​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល ធ្វើការ​បង្ក្រាបបាន​ជនសង្ស័យ​ភ្លាម ៗ​ក្រោយពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា ជន​ជាតិចិន​ប្រើប្រាស់​កាំភ្លើង​ខុសច្បាប់ ។

​ហេតុការណ៍​នេះ​កើតឡើង កាល​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប ភ្លឺ​ថ្ងៃទី​១៧ ខែ មីន​ឆ្នាំ ២០២០​នៅ​ចំណុច​អគារ​ព្រីម ផ្លា​ហ្សា តាមផ្លូវ​ព្រះ​ន​រោ​ត្ដម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ជនសង្ស័យ​ឈ្មោះ XIE YENG ភេទ​ប្រុស អាយុ
៤២​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ ផ្ទះ​លេខ​១៧ ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ មុខរបរ​មេការ​រោងចក្រ​ផលិត​ស្លា គ្មាន​លិខិតឆ្លងដែន ។
​វត្ថុតាង​ដកហូត​មាន កាំភ្លើងខ្លី​១​ដើម ម៉ាក​K54 ពណ៌​ខ្មៅ បង់​១ គ្រាប់​៤ គ្រាប់ រួម​នឹង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​កំ​ប្លេ មុន​កើតហេតុ​កម្លាំង​នគរបាល ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​សង្ស័យ​ជនជាតិ​ចិន មាន​អាវុធខ្លី ក្រោយមក​ក៏​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​នគរបាល​ប៉ុស្តិ៍ ចុះទៅ​ឃាត់​បុរស​ជនសង្ស័យ នៅ​អគារ​កើតហេតុ​ខាងលើ ។

​លោក ផន អូន អធិការរង​ខណ្ឌចំការមន បាន​បន្តថា ក្រោយពី​ការចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បាន​និង​សួររក​អាវុធខ្លី ហើយ​ជនសង្ស័យ​ឆ្លើយថា មិនបាន​ដឹង​រឿង​អ្វី​ទេ តែ​សាក្សី​សន្តិសុខ​បាន​ប្រាប់ថា បុរស​ជនជាតិ​ចិន បង្ក​ហិង្សា និង​ដក​អាវុធខ្លី គំរាម​ទៅលើ​ជន​ជាតិចិន​ដូចគ្នា ក្រោយមក​តាម​ទៅ​មើល​កន្លែង ដែល​ជនជាតិ​ចិន​រត់​ចូល​បន្ទប់ទឹក​រួច ជន​នោះ​ទៅ​ឆែក​ទើប​ឃើញ​ថង់​ខ្មៅ ក្នុងនោះ​មាន​កាំភ្លើង​ខ្លីម៉ាក​K54 ចំនួន​១​ដើម និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​១​កំ​ប្លេ ហើយក៏​នាំខ្លួន​មក​សាក​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×