Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជី​ឈ្មោះ​សេដ្ឋី​លើ Forbes បង្ហាញ​ពី​ភាព​ផ្សេងគ្នា​សម្រាប់​សេដ្ឋី​វៀត​ព​ណា​ម ខណៈ​នាយក​ប្រតិបត្តិ Vietjet ស្ថិតក្នុង​ទីតាំង​ពិសេស​ជាងគេ​

spot_img

ម​ហាស​ដ្ឋ​ភាគច្រើន​របស់​វៀតណាម បាន​ធ្លាក់ចុះ​នូវ​តម្លៃ​សរុប​នៃ​ទ្រព្យសម្បត្តិ​របស់ខ្លួន​នៅ​រយៈពេល​១២​ខែ​ចុង​ក្រោយនេះ ប៉ុន្តែ លោកស្រី​Nguyen Thi Phuong Thao​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet​បាន​ស្ថិតក្នុង​ទីតាំង​ពិសេស​ជាងគេ​។​

សេដ្ឋី​ភាគច្រើន បាន​ធ្លាក់ចុះ លើកលែងតែ​មហាសេដ្ឋី​នី​ម្នាក់​ប៉ុណ្ណោះ

​គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០ ទស្សនា​វ​ដ្តី​ដ៏​ល្បី Forbes បាន​កត់ត្រា​ការប្រែប្រួល​ទៅលើ​តម្លៃ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​៥​នាក់​របស់​ប្រទេស​វៀតណាម​។ ជាមួយគ្នានេះ មាន​ព័ត៌មាន​ល្អ​តែមួយ​បានកើត​ឡើង​សម្រាប់តែ​មហាសេដ្ឋី​តែ​ម្នាក់​ប៉ុណ្ណោះ ខណៈដែល​មហាសេដ្ឋី​នី​តែ​ម្នាក់​នៅ​បញ្ជី​ឈ្មោះ​នោះ​គឺ​លោកស្រី Nguyen Thi Phuong ក្រោយពី​តម្លៃ​ទ្រព្យសម្បត្តិ​សរុប​របស់​លោកស្រី បាន​កើនឡើង ធៀប​ទៅនឹង​ដំណាក់កាល​ដូចគ្នានេះ កាលពី​ឆ្នាំមុន​។

​ប៉ុន្តែ ទោះបីជា​យ៉ាងណា អ្នកផ្សេង​ទៀត​នៅលើ​តារាងបញ្ជី​មហាសេដ្ឋី​របស់ Forbes បាន​ធ្លាក់ចុះ​បន្តិច​។ ទ្រព្យសម្បត្តិ​សរុប​របស់លោក Pham Nhat Vuong​ប្រធាន​ក្រុមហ៊ុន Vingroup បាន​ស្ថិតក្នុង​ចំនួន​ជា​ទឹកប្រាក់​៦,៦​ពាន់​លាន​ដុល្លារ​អាមេរិក នៅត្រឹម​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០ ពោលគឺ​ធ្លាក់ចុះ​ចំនួន​១,២​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ បើទោះបី​ធ្លាក់ចុះ​ទ្រព្យសម្បតិ្ត​ច្រើនជាងគេ​បំផុត​ក្នុងចំណោម​មហាសេដ្ឋី​ទាំងអស់​របស់​វៀតណាម​ក៏ដោយ ប៉ុន្តែ លោក Vuong នៅតែ​ជា​មហាសេដ្ឋី​មាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​បំផុត​ក្នុងប្រទេស​វៀតណាម នៅលើ​តារាង​ថ្មី​ចុងក្រោយ​គេ​ដែល​ចេញ​ដោយ​ទស្សនា​វ​ដ្តី Forbes ដដែល​។

​ស្របពេល​ជាមួយគ្នានេះ ទ្រព្យសម្បត្តិ​សរុប​របស់លោក Tran Ba Duong ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម Truong Hai Auto បាន​ធ្លាក់ចុះ​ក្នុង​ទឹកប្រាក់​០,២​ពាន់​លាន​ដុល្លារ​អាមេរិក មក​នៅត្រឹម ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទ្រព្យសម្បត្តិ​របស់លោក Ho Hung Anh ប្រធាន​ក្រុមហ៊ុន Techcombank ក៏បាន​ធ្លាក់ចុះ​ចំនួន​០,៦​ពាន​លាន​ដុល្លារ​អាមេរិក មក​នៅត្រឹម ១,១​ពាន់​លាន​ដុល្លារ​អាមេរិក ផងដែរ​។ ទ្រព្យសម្បត្តិ​សរុប​របស់លោក Nguyen Dang Quang និង​ក្រុមគ្រួសារ​របស់លោក ដែលជា​ស្ថាបនិក​ក្រុមហ៊ុន Masan Group​បាន​ធ្លាក់​ចុះមក​នៅត្រឹម​១​ពាន់​លាន​ដុល្លារ​អាមេរិក​។

​ប៉ុន្តែ បើទោះបី​មានការ​ធ្លាក់ចុះ​បែបនេះ​ក៏ដោយ ប៉ុន្តែ ទ្រព្យសម្បត្តិ​សរុប​របស់​លោកស្រី Nguyen Thi Phuong Thao បាន​កើន​ក្នុង​ទឹកប្រាក់ ០,២​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​ទៅនឹង​ខែមីនា ឆ្នាំ​២០១៩ ដើម្បី​កើន​ដល់​ចំនួន ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទ្រព្យសម្បត្តិ​របស់លោក​ស្រី Thao បាន​កើនឡើង បើទោះបី​រង​នូវ​ផលប៉ះពាល់​ដ៏​ចម្បង​ដោយសារតែ​ការ​រាតត្បាត​របស់​ជំងឺ​វីដ​-១៩ ដែល​កើត​មាននៅ​ទីផ្សារ​ភាគហ៊ុន​ពិភពលោក​ក៏ដោយ​។ បើទោះបី​លោកស្រី Thao ជា​ម្ចាស់​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​នៅលើ​ទីផ្សារ​ភាគហ៊ុន​ក៏ដោយ ប៉ុន្តែ ប្រភព​ទ្រព្យសម្បត្តិ​របស់​សេដ្ឋីនី​ដំបូង​គេ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​រូបនេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាពរឹងមាំ​។ ការដាក់​ចំណាត់ថ្នាក់​មហាសេដ្ឋី​រប​ស់ទស្ស​នាវ​ដ្តី Forbes ក៏​ផ្អែកទៅលើ​ទ្រព្យសម្បត្តិ​ផ្សេងទៀត​ផងដែរ នៅពេលដែល​ធ្វើការ​វិភាគ​ទៅលើ​ទ្រព្យសម្បត្តិ​សរុប​របស់​បុគ្គល​នីមួយៗ​។

​រឿងរ៉ាវ​ទាក់ទង​មហាសេដ្ឋី និង​ទស្សនវិស័យ​សេដ្ឋកិច្ច​

​បើ​យោងទៅតាម​ទស្សនា​វ​ដ្តី Forbes វៀតណាម គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាំង​៦​នៅ​តំបន់​អាស៊ាន ដែលមាន​ឈ្មោះ​មហាសេដ្ឋី​ច្រើនជាងគេ​នៅលើ​តារាងបញ្ជី​ទូទាំង​ពិភពលោក​។ ប៉ុន្តែ ទោះបីជា​យ៉ាងណា មហាសេដ្ឋី​មាន​ប្រាក់​រាប់លាន​ដុល្លារ​របស់​វៀតណាម ស្ថិតក្នុង​ចំណាត់​ថ្នាក់ទាប​ជាងគេ​បំផុត​ក្នុងចំណោម​ប្រទេស​ទាំង​៦​ក្នុង​តំបន់​អាស៊ាន បើ​ផ្អែកទៅលើ​ទាំង​បរិមាណ និង​តម្លៃ​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។ ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំង​៥​នាក់​របស់​វៀតណាម ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​១៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក​។

​បើ​ក្រឡេកមើល​ប្រទេសជិតខាង​វិញ ថៃ មាន​មហាសេដ្ឋី​ចំនួន​៣១​នាក់ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ចំនួន​៩៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក (​ច្រើនជាង​វៀតណាម​ជិត​៧​ដង​)​។ ម៉ាឡេស៊ី មាន​មហាសេដ្ឋី​ចំនួន​១៣​នាក់ ដែលមាន​ទ្រព្យសម្បត្តិ​សរុប​៦១,៦​ពាន់​លាន​ដុល្លារ​អាមេរិក ស្រប​ពេលដែល​ហ្វីលីពីន មាន​មហាសេដ្ឋី​១៧​នាក់ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប ៤៧,៧​ពាន់​លាន​ដុល្លារ​អាមេរិក​។

​ក្នុងនាម​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​បំផុត​ក្នុង​ពិភពលោក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នក​អង្កេត​ជាច្រើន​ជឿជាក់ថា វៀតណាម នឹងមាន​មហាសេដ្ឋី​កាន់តែច្រើន​ក្នុងពេល​ឆាប់ៗ​។ ការកើនឡើង​មហាសេដ្ឋី និង​អាជីវកម្ម​របស់​ពួកគេ បាន​ចូលរួមចំណែក​ជួយ​ដល់​ការអភិវឌ្ឍ និង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​វៀតណាម​៕ ដោយ ៖ CEN

spot_img
×