Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ចំនួន​២​បញ្ជាក់ថា ឯកសារ​ចេញចូល ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើការ​តាម​អន​ឡាញ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧​ខែមីនា​នេះ មាន​ក្រសួង​ចំនួន​២ គឺ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានចេញ​សេចក្តីណែនាំ ស្តីពី​ការអនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ទីស្តីការក្រសួង​របស់ខ្លួន​។​

​ក្រសួង​សាធារណការ ក៏បាន​ប្រកាស​ព័ត៌មាន​ថា មន្ត្រីរដ្ឋបាល​ដែល​ធ្វើការ​ដោយផ្ទាល់​ទទួល ប្រគល់​ឯកសារ ឬ​មន្ត្រី​ចរាចរ​ឯកសារ​ដែលមាន​ការទាក់ទង​ជាមួយ​អង្គភាព​ខាងក្រៅ ត្រូវ​ពាក់​ម៉ាស់​ជាប្រចាំ និង​ប្រើប្រាស់​ស្រោមដៃ​ការពារ ហើយ​ត្រូវ​លាងដៃ​ដោយ​សាប៊ូ ឬ​ទឹក​អាកុល​ជាប្រចាំ មុននឹង​ក្រោយពេល​កាន់​ឯកសារ​។ រាល់​ឯកសារ​ចេញចូល​ទាំងឡាយ ត្រូវធ្វើ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ ជាពិសេស​ឯកសារ​ប្រគល់​ទទួល​នៅ​ច្រកចូល​ចេញ​នីមួយៗ នៃ​ការិយាល័យ​ទទួល​ឯកសារ​រដ្ឋបាល​។ រាល់​ម៉ា​ស៊ី​ឧបករណ៍ មធ្យោបាយ​បម្រើ​ការងារ​ប្រចាំថ្ងៃ ដែល​ប្រើប្រាស់​រួមគ្នា ជាប្រចាំ កន្លែង​សាធារណៈ ដែលមាន​ការប៉ះពាល់​ច្រើន ដូចជា ជណ្តើរយន្ត បង្កាន់ដៃ​ជណ្តើរ បន្ទប់ទឹក បន្ទប់​ប្រជុំ បរិក្ខារ​ប្រើប្រាស់ ក្នុង​ការិយាល័យ​ដូចជា តុ កៅអី ជាដើម ត្រូវមាន​វិធាន​ការលាង ឬ​ជូត​ស​ម្អា​ត់​ដោយ​អាកុល​ឬ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ​។ ត្រូវ​ប្តូរ​ឥរិយាបថ​ចាប់ដៃ មកជា​ការសំពះ​គ្នា​វិញ និង​រក្សា​គម្លាត​សមរម្យ​មួយ ក្នុង​រង្វង់​១,៥​ម៉ែត្រ ទៅ​២​ម៉ែត្រ ក្នុងអំឡុង​ពេលធ្វើការ​ទំនាក់ទំនង​គ្នា ជាមួយ​បុគ្គល​មកពី​ខាងក្រៅ ឬ​សហការី​។ ត្រូវ​កាត់បន្ថយ​សមាជិក​ចូលរួម​ប្រជុំ​ឲ្យ​បានជា​អតិបរមា ដោយ​កិច្ចប្រជុំ​មួយ​អាចមាន​ការចូលរួម​ពី​បុគ្គលិក​ដែល​ពាក់ព័ន្ធ​ចាំបាច់​ប៉ុណ្ណោះ ហើយ​កន្លែង​អង្គុយ​ប្រជុំ ត្រូវ​រក្សា​ឲ្យ​មាន​គម្លាត​ពីគ្នា សម្រាប់​មន្ត្រី​នីមួយៗ​។

​ក្រសួងពាណិជ្ជកម្ម បាន​អះអាងថា ផ្អាក​ការធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ សិក្ខាសាលា ឬ​វគ្គ​បណ្តុះបណ្តាល​នានា​នៅក្រៅ​ប្រទេស ជាពិសេស​គឺ​ការធ្វើដំណើរ​ទៅកាន់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ លើកលែងតែ​មានការ​អនុញ្ញាត​ពិសេស ឬ​ចាំបាច់​បំផុត​ណាមួយ​ដោយ​ខាន​ពុំបាន​។ ផ្អាក​ការទទួល​ជួប​ភ្ញៀវ​បរទេស និង​ភ្ញៀវ​នានា​។ បើ​ពុំមាន​ការចាំបាច់ ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព​នានា អាច​អនុញ្ញាត​ឲ្យ​មន្ត្រី​របស់ខ្លួន​បំពេញការងារ​នៅផ្ទះ តាម​ប្រពន្ធ​អន​ឡាញ ។​ចំពោះ​មន្ត្រីរាជការ​ដែល​ត្រឡប់​មកពី​បំពេញការងារ​នៅក្រៅ​ប្រទេស ដូចជា អឺរ៉ុប អាមេរិក អ៊ីរ៉ង់ ត្រូវដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ​៕​ដោយ​៖​កូ​ឡាប​

spot_img
×