Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ប្រកាស​ដាក់ឱ្យអនុវត្ត​ប្រតិបត្តិការ ដប់​ប្រាំ​ដប់​មួយ (១៥ ១១) របស់​តំបន់​រួមគ្នា អនុតំបន់​ទន្លេមេគង្គ

spot_img

ភ្នំពេញ​៖ សម្តេច​ក្រឡាហោម បាន​ថ្លែងថា យុទ្ធនាការ នៃ​កិច្ចប្រតិបត្តិការ​រួមរ​បស់​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ ឱ្យ​អនុវត្ត​ប្រតិបត្តិការ​ដ​ប់​ប្រាំ​ដប់​មួយ (១៥ ១១) ក្នុង​ឆ្នាំ​២០១៩​កន្លងមក គឺ​ខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់ របស់​តំបន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ហើយក៏​ជាការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី កម្លាំង​សាមគ្គី​គ្នា​។​

​ការប្រកាស​បែបនេះ ខណៈដែល​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៩ និង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល នៃ​ការអនុវត្តន៍​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​-​ស្ថាប័ន អង្គភាព​ដែល​ពាក់ព័ន្ធ លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​រាជធានី​-​ខេត្ត មូលដ្ឋាន និង​តុលាការ​ប្រមាណ​ជិត​៦០០​នាក់ នៅ​រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ ។​

​ទន្ទឹមនឹងនេះ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​នូវ​ការគាំទ្រ​ចំពោះ​យុទ្ធនាការ នៃ​កិច្ចប្រតិបត្តិការ​រួម របស់​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ ឱ្យ​អនុវត្ត​ប្រតិបត្តិការ​ដ​ប់​ប្រាំ​ដប់​មួយ (១៥ ១១)
​ដែល​បាន​ដាក់ចេញ​កាលពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​ប្រទេស​ហត្ថលេខី អឹម អូ យូ (MoU) ១៩៩៣ នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩​កន្លងមក គឺ​ខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់រ​បស់​តំបន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ហើយក៏​ជាការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី កម្លាំង​សាមគ្គី​គ្នា ក្នុង​តំបន់​ពិសេស​ការចូលរួម​រប​ស់​តំបន់ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែល​យើង​បាន​ដំណើរការ​តាំងពី​ឆ្នា​២០១៧​មក និង​សូម​ណែនាំ​ដល់​គ្រប់​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​អង្គភាព​អនុវត្ត​ច្បាប់ ត្រូវ​យកចិត្តទុកដាក់ ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×