Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​ក្រឡាហោម ស្នើ​ឲ្យ​ពលរដ្ឋ​ត្រូវ​ចេះ​រាយការណ៍ ពីបទ​ល្មើស​គ្រឿងញៀន ក្នុង​មូលដ្ឋាន​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ជំរុញ​ការ​បំផុស​ចលនា​សង្គម​ឱ្យ​ជ្រួតជ្រាប​អំពី​ទិស​ស្លោក​៣​កុំ ១​រាយការណ៍ គឺ​កុំ​ជួញដូរ កុំ​អន្តរាគមន៍ កុំ​លើកលែង និង​ត្រូវ​រាយការណ៍​ពីបទ​ល្មើស​គ្រឿងញៀន ។ សម្ដេច​បាន​ណែនាំ​ឱ្យ​មន្ត្រី​អ្នកអនុវត្ត​ច្បាប់ ត្រូវ​ប្រកាន់​ឱ្យបាន​ល្អ​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ត្រូវ​ផ្ដល់​ការលើកទឹកចិត្ត​ដល់​ពលរដ្ឋ ដែល​បាន​រាយការណ៍​ពីបទ​ល្មើស​គ្រឿងញៀន​តាមរយៈ​ការចុះ​ស្រាវជ្រាវ និង​បង្ក្រាប ។​

​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ ឆ្នាំ​២០១៩ ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។​

​ជា​កិច្ច​ចាប់ផ្ដើម លោក​ឧបនាយករដ្ឋមន្ត្រី កែ កឹម​យ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​អញ្ជើញ​ថ្លែង​របាយ​ការស្វាគមន៍ ស្ដីអំពី​ការប្រព្រឹត្តទៅ​នៃ​សន្និបាត​ដែលមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាង​៥០០​នាក់ ។ លោក​បាន​បន្តថា អង្គសន្និបាត​បាន​វាយតម្លៃថា​សភាព​ការ​គ្រឿងញៀន​ក្នុង​តំបន់ និង​ពិភពលោក នៅ​មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ ហើយ​កម្ពុជា​នៅតែ​ជា​ប្រទេស​មាន​គ្រឿងញៀន​ឆ្លងកាត់​ច្រើន ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា អង្គសន្និបាត នៅតែ​កំណត់ថា​ប្រជាជន​ចល័ត កម្មករ ក្មេង​អនាថា យុវជន​គ្មាន​ការងារ​ធ្វើ សិស្ស​គេច​សាលា អ្នកបើកបរ​រថយន្ត​ពេលយប់ និង​អ្នក​មកពី​ចំណាក ស្រុក សុទ្ធតែជា​អ្នក​ប្រឈម​នឹង​បញ្ហា​គ្រឿងញៀន ខណៈ​គោលដៅ​មានការ​ប្រើប្រាស់​គ្រឿងញៀន គឺ​ទី​កំសាន្ត​ពេល​រាត្រី ផ្ទះសំណាក់ និង​ការដ្ឋាន​សំណង់​ជាដើម​។​

​លោក​បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​២០១៩ ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​ជាង​៩​ពាន់​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជាង​២​ម៉ឺន​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង​៧៥០​គីឡូ កើនឡើង​ប្រមាណ​ជិត ៣០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។​

​លោក​ក៏បាន​ស្នើ​សម្ដេច​ក្រឡាហោម ជួយ​អន្តរាគមន៍​ឱ្យមាន​ការចូលរួម​បន្ថែមទៀត ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​ការងារ​ភូមិ​ស គ្មាន​គ្រឿងញៀន​នៅតាម​តំបន់​ជាប់​ព្រំដែន ជំរុញ​ការគាំទ្រ​ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ចំពោះ​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​សំណើ​មួយចំនួនទៀត ពាក់ព័ន្ធ​ការងារ​អនុវត្ត​ច្បាប់ និង​ថវិកា​ទ្រទ្រង់​សកម្មភាព ។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ទៅកាន់​អង្គពិធី ដោយ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​ក្នុងនាម​រាជរដ្ឋាភិបាល បានកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​អង្គសន្និបាត និង​បាន​ឯកភាព​គាំទ្រ​ទាំងស្រុង ចំពោះ​លទ្ធផល​ការងារ​កន្លងមក​។​

​សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់ថា បញ្ហា​គ្រឿងញៀន​ត្រូវការ​ពេលវេលា និង​ការយកចិត្តទុកដាក់​ដោះស្រាយ​បន្ថែមទៀត ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​គ្រប់​វិស័យ ក្នុងនោះ​នៅ​ថ្នាក់ជាតិ គឺ​គ្រប់​ក្រសួង​ដែលជា​សមាជិក អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ត្រូវ​ពង្រឹង​ការអនុវត្ត​តួនាទី​របស់ខ្លួន ពិសេស​ការត្រៀមខ្លួន អនុវត្ត​ផែនការ​សកម្មភាព​យុទ្ធនាការ បង្ក្រាប​គ្រឿងញៀន​លើក​ទី​៥​បន្តទៀត ។​

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា ការអនុវត្ត​ច្បាប់​គ្រឿងញៀន ពេលខ្លះ​ត្រូវការ​កិច្ចសហការ​ដោះស្រាយ ប៉ុន្តែ​ពេលខ្លះ គឺជា​មុខងារ​ដោយឡែក ។ ជាក់ស្ដែង​ផលិតផល​ខ្លះ គេ​អាច​យកទៅ​កែច្នៃ​ទៅធ្វើជា​គ្រឿងញៀន ដែល​ទាមទារ​ឱ្យ​ក្រសួងសាមី​ត្រូវ​សិក្សា និង​មាន​វិធានការ​ជាមុន ។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា បញ្ហា​គ្រឿងញៀន ក៏​មែន​ជា​ការងារ​ផ្ដាច់មុខ របស់​នគរបាល ឬ​អាវុធហត្ថ​ដែរ គឺ​ត្រូវការ​ការចួលរួម​ពី​អ្នក​ទាំងអស់គ្នា ។​

​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ភូមិ ឃុំ​ស គ្មាន​គ្រឿងញៀន សម្ដេច​បាន​គូសបញ្ជាក់ថា ក្រុមការងារ​ត្រូវ​រៀបចំ​ផែនការ ឱ្យទៅជា​សកម្មភាព ពិសេស​នៅតាម​ភូមិ​ឃុំ​នៅ​តំបន់​ព្រំដែន ដោយ​សម្ដេច​បាន​គូសបញ្ជាក់ថា ការងារ​នេះ​ត្រូវការ​អនុវត្ត​ពី​អាជ្ញាធរ​ជាតិ អាជ្ញាធរ​មូលដ្ឋាន និង​មានការ​គាំទ្រ​ពី​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ។ សម្ដេច​បានប្រកាស​គាំទ្រ និង​ជំរុញ​ឱ្យ​យន្តការ​នេះ មានដំណើរ​ការ​ទៅមុខ ។​

​សម្ដេច​ក៏បាន​ទ​ទួ​ច​ឱ្យ​អង្គភាព​ពាក់ព័ន្ធ បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពិសេស​ការទប់ស្កាត់​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ដូចជា​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​ជាដើម​។ សម្ដេច​សង្កេតឃើញថា កិច្ចសហការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជាមួយ​ឡាវ មាន​ភាពល្អប្រសើរ​ជាង​មុន ហើយ​ថា បញ្ហា​នេះ​បាន​ក្លាយជា​របៀបវារៈ​សំខាន់ នៃ​កិច្ចសហប្រតិបត្តិការ​ប្រចាំឆ្នាំ ជាមួយ​ក្រសួងមហាផ្ទៃ ។​

​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​មានប្រសាសន៍​ផ្ដល់​ការលើកទឹកចិត្ត ឱ្យ​ក្រុមការងារ​តែង​ចម្រៀង​អប់រំ​អំពី​ផលវិបាក នៃ​គ្រឿងញៀន សូម​បង្កើន​ការ​តែង​និពន្ធ និង​ចេញ​បទ​ចម្រៀង ដែលមាន​ការទាក់ទាញ​ក្រុមយុវជន ក្នុងនោះ​ដូចជា​មានដូចជា គ្រឿងញៀន​នាំឱ្យ​បាត់បង់​ស្នេហ៍ មាន​គ្រឿងញៀន​គេ​មិនឱ្យ​ចូលធ្វើការ ឬ​ចង់​ធ្វើ​ប៉ូលិស ប៉ុន្តែ​លទ្ធផល​តេស្ត​មាន​គ្រឿងញៀន​ជាដើម ។​

​សម្ដេច​ក៏បាន​រំលឹក​ដល់​អត្ថន័យ នៃ​បទ​ចម្រៀង ឪពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍ ដែលមាន​អត្ថន័យ​អប់រំ​ជ្រាលជ្រៅ ហើយ​ទទួល​ការចាប់អារម្មណ៍​ពី​មហាជន ។ សម្ដេច​បាន​លើកទឹកចិត្ត ឱ្យ​តែង​និពន្ធ​បទ​ចម្រៀង ពាក់ព័ន្ធ​នឹង​បញ្ហា​ចរាចរណ៍​បន្ថែមទៀត​ដែរ ដោយ​ត្រូវ​ធ្វើយ៉ាងណា ឱ្យ​ចម្រៀង​នោះបាន​ចូលក្នុង​អារម្មណ៍ អ្នកបើកបរ​រថយន្ត​ធំៗ សិស្ស​មិន​ពាក់មួក​សុវត្ថិភាព ព្រោះ​ខ្លាច​ខូច​ម៉ូត​សក់​ជាដើម ។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​ក៏បាន​ប្រកា​សដា​ក់​ឱ្យ​អនុវត្ត​ប្រតិបត្តិ​ការ​១៥ ១១ របស់​តំបន់ រួមជាមួយ​ការអនុវត្ត​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី​៥ និង​បាន​ណែនាំ​ភាគី ពាក់ព័ន្ធ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ត្រូវអនុវត្ត​យន្តការ​ឱ្យបាន​ជាក់លាក់ ត្រូវ​បំផុស​ការចូលរួម​ជា​ពហុ​វិស័យ ទាំង​ការងារ​អប់រំ ការស្ដារ​នីតិសម្បទា ការអនុវត្ត​ច្បាប់ និង​ការផ្ដល់​ការលើកទឹកចិត្ត ចំពោះ​អ្នកមាន​ស្នាដៃ ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍ និង​គូសបញ្ជាក់ ទៅកាន់​អង្គពិធី អំពី​ការផ្ដល់​ការគាំទ្រ​ផ្នែក​ថវិកា ការបង្កើត​មជ្ឈមណ្ឌល​អប់រំ​តាម​សាលារៀន ការផ្ដល់​ថវិកា​លើកទឹកចិត្ត​ជូន​អង្គភាព និង​មន្ត្រី​អនុវត្ត​ច្បាប់ សម្រាប់​យុទ្ធនា​ការលើក​ទី​៣ ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​បុគ្គល និង​អង្គភាព​ត្រូវ​ទទួល​ប្រាក់ ត្រូវបាន​សម្ដេច​ណែនាំ​ឱ្យ​រាយ​នាម​ច្បាស់លាស់ ហើយ​ប្រាក់​នោះ គឺ​ផ្ទេរ​ចូល​គណនី​បុគ្គល ឬ​អង្គភាព​នោះ​តែម្ដង​។​

​ពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ COVID19 សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​ការរិះគន់ ឬ​តិ​ទៀន​មកលើ​រាជរដ្ឋាភិបាល គឺជា​រឿង​ត្រឹមត្រូវ សម្រាប់​សង្គម​ប្រជាធិបតេយ្យ សេរី ពហុបក្ស ប៉ុន្តែ​សម្ដេច​ស្នើ​កុំឱ្យ​បញ្ចេញមតិ បំ​ផ្លោង​ខុសពី​ការពិត និង​បង្កើត​ភាពច្របូកច្របល់​ក្នុងសង្គម​។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា ពេលនេះ​ក្នុងនាម​យើង​ជា​ខ្មែរ​ដូចគ្នា សូម​យក​បញ្ហា​ន​យ​បាយ ឬ​ខឹង​ស្អប់​ទុក​មួយ​ឡែក​សិន ត្រូវ​រួមចំណែក​ទប់ស្កាត់ ការរីក​រាលដាល​COVID19 ៕​ដោយ​៖​កូ​ឡាប​

spot_img
×