Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​ម្រាប់ថ្ងៃ ពុធ ​ទី​១៨​ ខែមីនា​ ​ឆ្នាំ​២០២០​

spot_img

ឆ្នាំជូត

​រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មើលមុខ​ក្រោយ​នោះ​ទើប​បញ្ហា​មិនល្អ​ឈានចូល​កើត​និង​រឿង​រាវ​ពី​អាក្រក់​ប្រែ​មក​ល្អប្រសើរ​ឡើងវិញ​។​ក្រៅពីនេះ​បើ​កើត​បញ្ហា​អ្វី​លោកអ្នក​តោង​តែ​ខិតខំ​ដោះស្រាយ​ហើយ​មិនត្រូវ​និយាយស្តី​អ្វីដែល​បង្កើតជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​ច្រើន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំឆ្លូវ

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​ក្នុងនេះ​អាច​ទំនាក់ទំនង​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯមនោសញ្ចេតនា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​ហើយ​ត្រូវ​មក​ខ្លោចផ្សារ​ចិត្ត​ឥតអំពើ ៕

ឆ្នាំខាល

​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត ជួប​នូវ​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​ច្រើន​បន្តិច ប៉ុន្តែ​យ៉ាងណា​សម្រាប់​ដំណើរ​ជីវិត​បុរស​វិញ​មានដំណើរ​ធម្មតា​ឥតមាន​ឧបសគ្គ​ត្រូវ​ឆ្លងកាត់​ច្រើន​នោះឡើយ​។​ដោយឡែក​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​បែប​ស៊ីសាច់ហុតឈាម​គ្នា​ទៀត​។

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំថោះ

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើជា​ស្ត្រី​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​មិនល្អ​ចំពោះមុខ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បញ្ហា​ប្រាក់កាស​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​តែង​មានការ​ខកបំណង​ចូល​យាយី​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ​កុន​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ទាំង​ផ្អែមល្ហែម​និង​ជូរចត់​កំពុង​នៅ​លាយឡំ​គ្នា​៕

ឆ្នាំរោង

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ទោះបី​លោកអ្នក​បំពេញ​កិច្ចការងារ​អ្វី​ឃើញថា​តែង​ផ្តល់​ផល​ល្អ​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផង​។​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​យក​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ធំ​ឈានដល់​ការបែកបាក់​៕

ឆ្នាំម្សាញ់

​រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ជួប​បញ្ហាលំបាក​ចិត្តច្រើន ហើយ​បើ​ចង់​ធ្វើ​កិច្ចការ​ធំៗ​មិនសូវ​ទទួលលទ្ធផល​ដូច​ជាទី​ក្តី​ប្រាថ្នា​ឡើយ​គឺ​តែង​មានការ​ខកបំណង​ច្រើនជាង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ច្រើន​បំផុត​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​ដោយ​ប្រការ​ណាមួយ។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នា​មិនតិច​នោះឡើយ​៕

ឆ្នាំមមី

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​លោកអ្នក​បើ​ចង់​និយាយ​ជាមួយ​នរណាម្នាក់​គេ​តែង​ស្តាប់បង្គាប់​ឬ​ជឿ​តាម​ច្រើនជាង​សព្វមួយដង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​ឆាប់រហ័ស​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​សន្សឹមៗ​តែ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​សម្តី​ច្រំ​ដែល​ឥត​បានការ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​ចូល​និយាយ​ដល់​ចាស់ទុំ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំមមែ

​រាសី​ខ្ពស់ត្រដែត​។ ​នៅពេលនេះ​លោកអ្នក​គប្បី​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បានល្អ​ពីព្រោះ​មាន​បញ្ហា​ខ្លះ​កំពុង​យាយី​តែ​យ៉ាងណា​បើ​លោក​អ្នកចេះ​ដោះស្រាយ​នោះ​បញ្ហា​ធំ​សោះ​អាច​ប្រែជា​តូច​វិញ​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បញ្ហា​ប្រាក់កាស​មានការ​លូតលាស់​ទៅមុខ​គ្រាន់បើ ហើយ​បើទោះបី​មិន​ច្រើន​ក៏មាន​ការចូល​គ្រាន់​បំពេញ​ក្រពះ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំវក

រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​បញ្ហា​អ្វី​យាយី​ច្រើន​នាំ​ពិបាក​ឆ្លងកាត់​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​មក​ដាក់ខ្លួន​។​ចំពោះ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនតូចៗ​កើតរោគ​ជំងឺ​ឬ​ដួល​ធ្លាក់​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រចែប្រច័ណ្ឌ​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​មិនតិច​នោះឡើយ ៕

ឆ្នាំរកា

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ធ្វើ​អ្វី​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការពិបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ច្រើន​បោល​ហួស​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​នាំ​រឿង​រាវ​អំពលទុក្ខនៅពេល​ក្រោយ​៕

ឆ្នាំច

​រាសី​ល្អជា​មធ្យម​។​ មុនពេល​ដែល​យើង​បានទទួល​អ្វីដែល​សម​ដូច​ក្តី​ប្រាថ្នា​នោះ​ចាំបាច់​ណាស់​ត្រូវ​ពុះពារ​ការលំបាក​គ្រប់បែបយ៉ាង​ណាមួយ​ខ្លះ​ទើប​ផល​សម្រេច​កើតមាន​នៅពេល​ក្រោយ​ឆ្លើយតប​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​សម្រាប់​បំពេញ​បំពង់ ហើយ​បើ​ចង់​បណ្តាក់ទុន​ធ្វើ​អ្វី​ក៏​តែង​លូតលាស់​គួរសម​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

ឆ្នាំកុរ

​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​មួយចំនួន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ ។​សម្រាប់​ថ្ងៃ​នេះដែរ​ការប្រកប​ការងា​រលោក​អ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​ក្រុមមនុស្ស​ទម្លាក់កំហុស​អ្វីមួយ​ទុកឱ្យ​នាំ​ត្រូវ​ជួប​ការលំបាក​រែកពន់​នៅ​គ្រា​ខាងមុខ​។​ចំពោះ​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​សម្តី​ចរចា​ទៅរក​គ្នា​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​តែបើ​ថយក្រោយ​វិញ​សឹងតែ​ឈានដល់​បែកបាក់​ថែមទៀត​៕

spot_img
×