Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​ហ៊ុន ស៊ី​ណាត កំពុង​ឲ្យ​មេធាវី ចាត់ការ​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​

spot_img

​ភ្នំពេញ​៖ លោកស្រី ហ៊ុន ស៊ី​ណាត បានស្នើ​សុំ​ឲ្យ​តុលាការខេត្ត​ស្ទឹងត្រែង​ជួយ​បំភ្លឺ​ឲ្យ​លោកស្រី​អំពី​បុគ្គល​ដែល​តុលា​ការចាប់​ស្ត្រី​ម្នាក់​ដាក់​គុក គឺ​ជាប់​ពីបទ​អ្វី ដើម្បី​លាង​ភាព​ស្អាតស្អំ​ឲ្យ​លោកស្រី និង​កំពុង​ឲ្យ​មេធាវី​ខ្ញុំ​ចាត់ចែង​រឿងនេះ​តាម​នីតិវិធី​ផ្លូវច្បាប់​។​

​លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​សម្តេច​តេ​ជោ នៅ​ថ្ងៃទី​១៧​មីនា បាន​សរសេរ​រៀបរាប់​លើ​ហ្វេ​ស​ប៊ុ​កថា “​នាង​ខ្ញុំ​សូម​ជម្រាបជូន​ដល់​បងប្អូន​កូនក្មួយ​ទាំងអស់​ជាទីគោរព​រាប់អាន ជាពិសេស​បងប្អូន​ក្នុង​បណ្តាញ​សង្គម​Facebook ដែល​បាន​តាមដាន​ការ​ឡាយ​រឿងរ៉ាវ​ថ្មីៗ​នេះ​ដែល​កើតឡើង​នៅ​ខេត្តស្ទឹងត្រែង ដោយ​នាង​ខ្ញុំ​សូម​បញ្ជាក់ជូន​សារ​ធាណ​ជន​ឲ្យ​បាន​ជ្រាបថា នាង​ខ្ញុំ​បានស្នើ​សុំ​ឲ្យ​តុលាការខេត្ត​ស្ទឹងត្រែង​ជួយ​បំភ្លឺ​ឲ្យ​នាង​ខ្ញុំ​អំពី​បុគ្គល​ដែល​តុលា​ការចាប់​នោះ​គឺជា​ប់​ពីបទ​អ្វី ដើម្បី​លាង​ភាព​ស្អាតស្អំ​ឲ្យ​ខ្ញុំ និង​កុំ​ឲ្យ​មហាជន​ទូទៅ​មានការ​ភាន់ច្រឡំ​មកលើ​រូបខ្ញុំ ហើយក៏​មិនមាន​ទាក់ទង​អ្វី​ទៅ​និង​ក្មួយ​ស្រី​ចៅក្រម សាយ ស្រី​ល័ក្ខណ៍ ដែរ ព្រោះ​គាត់​មិនមែនជា​ចៅក្រម​កាន់​ក្នុង​រឿង​នោះទេ ហើយ​ខ្ញុំ​កំពុង​ឲ្យ​មេធាវី​ខ្ញុំ​ចាត់ចែង​រឿងនេះ​តាម​នីតិវិធី​ផ្លូវច្បាប់ ។ សូម​អរគុណ​ចំពោះ​ការជួយជ្រោមជ្រែង យកចិត្តទុកដាក់​មក​លើ​ខ្ញុំ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ សូម​ជូនពរ​ដល់​បង​ប្អូន​កូនក្មួយ​ទាំងអស់​ជួបតែ​សេចក្តីសុខ​ចម្រើន ចៀស​ផុតពី​ជំងឺ​ទាំងឡាយ “​។​

​អ្នកនាំពាក្យ​សាលាដំបូង​នឹង​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​បាន​ជម្រាប​សាធារណជន​ថា កាលពីពេល​ថ្មីៗ​នេះ​មាន​ម្ចាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​បានធ្វើការ​រិះគន់ថា​សួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បាន សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ យ៉ុ​ន​ស្រី​និ ធ្វើឡើង​តាម​ការអន្តរាគមន៍​ប​ញ្ជា​ពី​លោកជំទាវ​ហ៊ុន​ស៊ី​ណាត​។

​សូមបញ្ជាក់ថា ស្រី​រូបនេះ​ត្រូវបាន​តុលាការខេត្ត​ស្ទឹងត្រែង​ចោទប្រកាន់​ពីបទ​កាប់​រាន​ដីព្រៃ​ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ប្រព្រឹត្ត​នៅ​ចំណុច​ដៃ​អូរ​សេវ ស្ថិតក្នុង​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី 23 ខែតុលា​ឆ្នាំ 2019 តាម​បញ្ញត្តិ​មាត្រា 62 ចំណុច​ទី 1 នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។ ស្ត្រី​រូបនេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ឃុំខ្លួន​កាលពី​ថ្ងៃទី 7 ខែមីនា​ឆ្នាំ 2020​។ ក្នុងការ​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ​ពុំមាន​អន្តរាគមន៍​បញ្ជា​ពី​បុគ្គល​ណាមួយ​ឡើយ​គឺធ្វើឡើង​តាមផ្លូវ​ច្បាប់​ដោយ​ឯករាជ្យ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕ ដោយ​៖​កូ​ឡាប​

spot_img
×