Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ទេសចរណ៍​ចំនួន​ ៥ គ្រឿង ធ្វើតេស្ត​ហើយ មិនមាន​មេរោគ ​Covid-1

spot_img

​ខេត្តកណ្តាល​៖ នាវា​ទេសចរណ៍​ចំនួន​៥ គ្រឿង​ដែល​ប្រទេស​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ចត ផ្ទុក​មនុស្ស​សរុប ២០០​នាក់ ត្រូវបាន​អាជ្ញាធរ​ជួយសង្គ្រោះ ហើយ​នាវា​ចំនួន​៥​គ្រឿង​បានធ្វើ​តេស្ត​រួចហើយ​មិនមាន​វីរុស​កូ​វីដ​១៩​ទេ ។​

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ លោក​គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​លោក រស់ វណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​មន្ត្រី​ជំនាញ អ្នកពាក់ព័ន្ធ និង​មន្ត្រី​ច​ត្តា​ឡី​ស័ក បានធ្វើការ​ពិនិត្យ លេ​ី​នាវា​ទេសចរណ៍​ចំនួន​៥ គ្រឿង​ដែល​ប្រទេស​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ចត​។

​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមីនា នេះ មាន​នាវា​ចំនួន​២​គ្រឿង ដែល​បានធ្វើ​តេស្ត​រួច​ហេ​ី​យ មិនបាន​រក​ឃេ​ី​ញ​មាន​មេរោគ​Covid-19 នោះទេ​។

​សូមបញ្ជាក់ថា នាវា​ចំនួន​២ គ្រឿង​ដែល​បានធ្វើ​តេស្ត​នេះ មិនមាន​ភ្ញៀវ​ទេសចរណ​នោះទេ គឺ​មានតែ​នាវិក និង​អ្នក​បម្រើការ​នៅ​លេ​ី​នាវា​នេះ ។

​ហេ​ី​យ​នៅវេលា​ម៉ោង​១២​និង​៤៥​នាទី ថ្ងៃទី​១៧ ខែមីនា នេះ មន្ត្រី​ជំនា​ញច​ត្តា​ឡី​ស័ក បាននិងកំពុង​ធ្វើតេស្ត រក​មេរោគ​Covid-19 ទៅ​នាវា​ចំនួន​៣​គ្រឿង​ទៀត ជា​លទ្ធផល​មិនមាន​រក​ឃេ​ី​ញ​អ្នក​មេរោគ​Covid-19​ឡេ​ី​យ​។ បន្ទាប់ពី​ធ្វើការ​ពិនិត្យ​រួចមក នាវា​ទាំង​៥​គ្រឿង ត្រូវបាន​អាជ្ញាធរ ក៏ដូចជា​មន្ត្រី​ជំនាញ អនុញ្ញាត​ឲ្យ ធ្វើដំណើរ​ទៅ​កំពង់ផែ​ស្វ​យ​ត័​ភ្នំពេញ​។

​សូមបញ្ជាក់ថា នាវា​ទាំង ៥​គ្រឿង​ផ្ទុក​មនុស្ស​សរុប ២០០​នាក់ ក្នុងនោះ​អ្នកទេសចរ ៧៧​នាក់​, អ្នកបម្រើ​ការងារ និង​នាវិក ១២៣​នាក់​៕ ដោយ​៖​កូ​ឡាប​

spot_img
×