Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់​បាន​មួយថ្ងៃ ប្លន់​យក​ព្រហ្មចារី​នាង​បានសម្រេច ហើយ​លើក​ខោ​ស្លៀក រត់គេចខ្លួន​ប៉ូលិស ចាប់​ដាក់​ខ្នោះដៃ​

spot_img

​ភ្នំពេញ ៖ យុវជន​ម្នាក់ ត្រូវបាន​ប៉ូលីស​ឃាត់ខ្លួន ខណៈ​ចាប់រំលោភ នារី​ក្រមុំ​ម្នាក់​បានសម្រេច​ហើយ​លើក​ខោរ​ត់​មិន​ទទួលខុសត្រូវ​នោះ​។​

ជនសង្ស័យ​ត្រូវបាន​ប្រជា​ការពារ​ភូមិ​ចាប់​ឃាត់ ប្រគល់​ឲ្យ​ប៉ូលីស កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ នៅ​ដីឡូត៍​ទំនេរ​មួយកន្លែង តាមផ្លូវ​១០០៧ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​យុវជន​ល្មោភកាម ឈ្មោះ លន់ លី​ស ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​សំណង់ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ ។ ចំណែក នារី​រងគ្រោះ ឈ្មោះ ន ដ វ អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ ផ្នែក​បោក​អ៊ុត ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​ក្នុង​ខណ្ឌ​សែន​សុខ ។​

​តា​មនា​រី​រងគ្រោះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ជា​អ្នក​រួម​ការងារ ពីមុនមក មួយរយៈ​ក្រោយនេះ​ជនសង្ស័យ បាន​ឈប់​ទៅធ្វើ​ការ​នៅ​កន្លែង​ផ្សេង គ្រាន់តែ​ស្គាល់គ្នា ក្នុងនាម ធ្លាប់​ធ្វើការ ក្នុង​ក្រុមហ៊ុន​ជាមួយគ្នា ហើយក៏​គ្មាន​ចេតនា​ស្រឡាញ់គ្នា​នោះដែរ លុះ​មកដល់ រសៀល​ថ្ងៃទី​១៦ ម្សិល​ម៉ិញ ជនសង្ស័យ​បាន​ជួប​នាង រួច​សុំ​លេខ​ទូរស័ព្ទ នឹកឃើញ រាប់អាន​គ្នា ស្មានតែ​ជាធម្មតា លុះដល់​រសៀល​ថ្ងៃទី​១៧ ខែមករា​នេះ ជនសង្ស័យ បាន​ទូរស័ព្ទ ឲ្យ​នាង​មកជួប ប្រាប់ថា​មានការ និយាយ​គ្នា​បន្តិច ខំ​តែ​ជឿ ខំ​មកជួប តាម​ការ​ណាត់ ត្រង់ចំណុច​ដីឡូត៍​ខាងលើ បែ​ជា​បុរស​ខាងលើ​ចាប់​ឱបថើប ច្របាច់ សព្វ​រាងកាយ​ហើយ ចាប់​ផ្តួល សើយ​រ៉ូ​ប សម្រាត​ខោ សង្កត់​រំលោភ​រហូត​បា​នស​ម្រេច ហើយ​លើក​ខោ​ស្លៀក​ងើប​រត់ ធ្វើ​ឲ្យ​នាង ទទួលរង​នូវ​ក្តី​ឈឺចាប់ យំ​សម្រក់​ទឹកភ្នែក មិនគួរណា​ចាញ់ល្បិច​បោក​បញ្ឆោត​របស់​ប្រុស​ព្រាន ស្រែក​ឲ្យ​គេឯង​ជួយ ផ្អើល​ពលរដ្ឋ​ក្បែរ​ខាង ប្រជា​ការពារ ឃើញ​ដេញចាប់​ឃាត់​ភ្លាមៗ រាយការណ៍​ទៅ​ប៉ូលីស ចុះមក​អន្តរាគមន៍ ។​

​តាម​សម្តី​ជនសង្ស័យ​វិញ បាន​សារភាពថា ខ្លួន​ពិតជា ល្បួង​ហៅ​នាំ​នារី​ខាងលើ មកជួប ទ្រាំលែងបាន ទប់​អារម្មណ៍ តណ្ហា​លែង​បាន ចាប់​នាង​រំលោភ​ពិតប្រាកដ​មែន ។​

​ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ ផ្នែក​លើ​បណ្តឹង​នារី​រងគ្រោះ នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×