Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​ទី​៣រដ្ឋសភា សិក្សាស្វែងយល់អំពីការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង

spot_img

​ខេត្តស្វាយរៀងៈ​​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ បាន​អញ្ជើញ​អមដំណើរ​គណៈប្រតិភូ គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក (​គណៈកម្មការ​ទី​៣) នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ជា វ៉ាន់​ដេ​ត ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ សិក្សា​ស្វែងយល់​អំពី​ការអភិវឌ្ឍ ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​គី​ហ្គា​រី​សស៍ ស្រុក​ស្វាយទាប តំបន់​សេដ្ឋកិច្ច​ពិសេស​មែន​ហាត​ធេ​ន​ក្រុង​បាវិត និង​ពិនិត្យ​ច្រកទ្វា​អន្តរជាតិ​បាវិត​ ។

​គណៈប្រតិភូ​នៃ​ការចុះ​បំពេញ​ទស្សនកិច្ច​នេះ​រួមមាន​លោក ជា វិ​ទ្ធី អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា លោក​អនុប្រធាន លេខាធិការ និង​សមាជិក​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា លោក លោកស្រី​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង លោក លោកស្រី​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង​ក្រសួង​ពាក់ព័ន្ធ លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ អភិបាលស្រុក​ស្វាយទាប និង​អភិបាលក្រុង​បាវិត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ៕ វ៉ៃ​កូ​

spot_img
×