Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង អំពាវនាវ​ដល់​ពលរ​ដ្ឋ​ចូល​រួមគ្នា​បង្ការ និង​ទប់ស្កាត់​ជំងឺ Covid-19

spot_img

​ខេត្តស្វាយរៀង​ ៖ ​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ប្រចាំខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏ និង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅ​ខេត្តស្វាយរៀង ចូលរួម​ទប់ស្កាត់ និង​ការបង្ការ​ជំងឺ Covid-19 ដែល​កំពុង​រាតត្បាត​ពា​ស​ពេញ​ពិភពលោក បើទោះបី​សម្រាប់​ខេត្តស្វាយរៀង មិនទាន់មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឆ្លង​ជំងឺ​នេះ​នៅឡើយ​ក៏ដោយ​។​

​លោក ក៏​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​អ្នក​ចែកចាយ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ កុំឱ្យ​បំពុលសង្គម ត្រូវធ្វើ​អ្វី​យោងទៅលើ​សេចក្តីប្រកាស របស់​ក្រសួងសុខាភិបាល​ជាមុនសិន ចៀសវាង​ការផ្សាយ​នូវ​ព័ត៌មាន មិន​ពិត​អាច​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា បច្ចុប្បន្ននេះ ទោះបី​ខេត្តស្វាយរៀង មិនទាន់មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឆ្លង​ជំងឺ Covid-19 ក្តី តែ​វិធាន​ទប់ស្កាត់ និង​បង្ការ​មាន​ដូច​ភ្លៀងរលឹម​ដោយ​យើង​មាន​សំលៀក បំពាក់​ការពារ​សម្រាប់​យក​សំណាក​ទៅពិនិត្យ ហើយ​កន្លងមក មន្ត្រី​សុខាភិបាល​បាន ចុះ​ទៅតាម​រោងចក្រ​នានា​នៅ​ខេត្តស្វាយរៀង ដោយ​សង្ស័យ​ទៅលើ​ជនជាតិ​ចិន មាន​អាកា​រៈ​ក្តៅខ្លួន​ហើយ​បាន យក​សំណាក​ពួកគាត់​ទៅពិនិត្យ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជា​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់​។​

​លោក​បាន​បន្ថែមទៀត នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ការត្រួតពិនិត្យ​វីរុស​កូ​រ៉ូ​ណា​នេះ ដោយ​បំពាក់​ម៉ាស៊ីន​ស្គែ​ន​គ្រប់​ភ្ញៀវ​ទាំងអស់ ប្រសិនបើ​មាន​រោគសញ្ញា​សង្ស័យ ដែលមាន​កំដៅ​ចាប់ពី ៣៨​អង្សារ​ទ្បើង​ទៅ មន្ត្រី​ជំនាញ​នឹង​នាំ​ភ្ញៀវ​នោះ​ចូលក្នុង​បន្ទប់​សុវត្ថិភាព​ពិនិត្យ និង​វាស់​កំដៅ​សារជាថ្មី បើ​រកឃើញថា វិជ្ជមាន​នៅលើ​ភ្ញៀវ មន្ត្រី​ច​ត្តា​ឡី​ស័ក​ត្រូវ​ពាក់​សំលៀកបំពាក់​ការពារ​សុវត្ថិភាព ហើយ​បញ្ជូន​ជន​នោះ​ទៅកាន់​អគារ​សុវត្ថិភាព ឱ្យ​ដេក​នៅលើ​គ្រែពេទ្យ​ដែលមាន​បំពាក់​បំពង់ខ្យល់​អុកស៊ីហ្សែន និង​មាន​គ្រូពេទ្យ​ប្រចាំការ​ពិនិត្យ​តាមដាន និង​សង្គ្រោះ​។​

​បើ​ត្រូវបញ្ជូន​ជនរងគ្រោះ គេ​ក៏មាន​រថយន្ត​សាមុយ ១​គ្រឿង យកមក​ពី​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​មក​ប្រចាំការ ២៤​ម៉ោង ដោយមាន​បំពាក់​បរិក្ខា​ពេទ្យ និង​គ្រូពេទ្យ​ត្រៀម​ប្រចាំការ​ផងដែរ​។ ក្នុងនោះ​សម្រាប់​អ្នក​បើ​បររថ​យន្ត និង​អ្នកជិះ​តាម​ម៉ូតូ ក៏មាន​មន្ត្រី​ចាំ​បាញ់​កំដៅ​ដោយ​ម៉ាស៊ីន​ប្រើ​ដៃ គឺ​បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​មិន​ថ្លោះធ្លោយ​នោះទេ​។​

​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា បានឱ្យដឹងថា នៅ​ខេត្ត​ក៏មាន​ការបណ្តុះបណ្តាល​ម​ន្ត្រី​សុខាភិបាល ពាក់​សំលៀកបំពាក់​ការពារ និង​បាន​បើក​វគ្គ​អប់រំ ផ្សព្វផ្សាយ​អំពី​ជំងឺ Covid-19 ទាំង​ប្រជុំ​ធំ តូច​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត និង​តាម​មន្ទីរពេទ្យ​នានា​ផងដែរ គឺ​បានធ្វើ​ការងារ​នេះ​ច្រើន​។​

​ក្នុងនោះ​ក៏​ផ្តល់ជូន​បដា​សារ​អប់រំ​ផ្សព្វផ្សាយ អំពី​វិធានការ​ការពារ​ជំងឺ Covid-19 បិត​នៅ​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង​តាម​សហគមន៍ មានដូចជា សារ​អប់រំ ការពាក់​ម៉ាស លាងដៃ​និង​សាប៊ូ លើកដៃ​សំពះ​ដែលជា​ទំនៀម​ទំលាប់​ខ្មែរ យក​ក្រមា ឬ​កន្សែង​ខ្ទប់មាត់​ជាដើម និង​ត្រូវ​បរិភោគ​សាច់​បន្លែ​ឆ្អិន និង​អ្នក​នៅ​កសិដ្ឋាន​ត្រូវមាន​អាវ​ការពារ​កុំ​ប៉ះពាល់​សត្វ​ចិញ្ចឹម បក្សី សត្វពាហនៈ សត្វព្រៃ និង​ការ​ឈរ​និយាយ​គ្នា ឱ្យមាន​ចង្ងាយ​ឆ្ងាយ​ពី ២​ម៉ែត្រ ទៅ​៣​ម៉ែត្រ ព្រមទាំង​មិនត្រូវ​ជួបគ្នា​ដែលមាន​មនុស្ស​ច្រើន និង​សេចក្តីណែនាំ​ជាច្រើន​ទៀត របស់​ក្រសួងសុខាភិបាល ដែល​ត្រូវ​ចៀសវាង​ជាពិសេស​នៅ​ខេត្តស្វាយរៀង គឺ​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ដោយ​ខេត្ត មាន​បន្ទប់​ដាច់ដោយឡែក សម្រាប់​អ្នកជំងឺ ដែលមាន​ការសង្ស័យ​ផងដែរ ដើម្បី​តាមដាន​ទប់ស្កាត់ និង​បង្ការ​ឱ្យទាន់​ពេលវេលា​ផងដែរ​៕​ ដោយ ៖ វ៉ៃ​កូ​

spot_img
×