Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី Meghan McCain ផ្ទុះ​កំហឹង ចំពោះ​ទង្វើ​ឆ្កួត​ឡប់​របស់​នាង​នេះ​លិទ្ធ​ចាន​បង្គន់​លើ​យន្តហោះ ដើម្បី «coronavirus challenge» (​វីដេអូ​)

spot_img

ស្រី​ស្រស់​អាមេរិក​ម្នាក់ បាន​កំពុង​រង​ការស្តីបន្ទោស​យ៉ាង​ចាស់​ដៃ នៅលើ​បណ្តាញ​សង្គម បន្ទាប់​ធ្វើ​នូវ​រឿង​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម «​លិទ្ធ​ចាន​បង្គន់​លើ​យន្តហោះ​» និង​ផុស​វីដេអូ​ដាក់​ចំណងជើង​ថា​៖ «coronavirus challenge» កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ ស្រប​ពេលដែល​វីរុស​កូ​វីត​១៩ កំពុង​ផ្ទុះ​ទូទាំង​សកលលោក ហើយ​នៅ​អាមេរិក​នាពេលនេះ មាន​ចំនួន​អ្នកស្លាប់​កើន​ដល់ ៦៨ នាក់ និង​យ៉ាងតិច ៣៧០០ ករី​ណ​វិជ្ជមាន ។​

​ស្រី​ស្រស់​រូបនេះ ដែល​ត្រូវ​បានគេដឹងថា​មាន​អា​ខោ​ន Tik Tok ឈ្មោះ @avalouiise និង​មានឈ្មោះ​ពិត Ava Louise អាយុ ២២ ឆ្នាំ មកពី Miami ត្រូវ​បានឃើញ​កំពុង​លិទ្ធ​ចាន​បង្គន់ ខណៈ​នាង​កំពុង​នៅក្នុង​បន្ទប់ទឹក​យន្តហោះ ។​

​តាមរយៈ​វីដេអូ ៦ វិនាទី នាង​បានសរសេរបែបឆ្កួតៗថា​៖ “​សូម​បញ្ជូន​វីដេអូ​នេះ ដើម្បីឱ្យ​មនុស្ស​ដឹង​ពី​របៀប​ធ្វើ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​នៅលើ​យន្តហោះ​” ។​

​ចាប់តាំងពី​វីដេអូ​របស់​នាង​បាន​ផ្ទុះឡើង ក្នុងនោះ លោកស្រី Meghan McCain បានទាមទារ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ជំរុញ​ឲ្យ​មានការ​ចាប់ខ្លួន​នាង​ដាក់គុក ។​

​អ្នកដទៃ​ទៀត​បាន​និយាយ​ទាំង​កំហឹង​ថា ត្រូវតែ​ហៅ​នាង​នេះ​មក​ទះកំផ្លៀងឲ្យចាស់ដៃ​ម្តង ដើម្បីទុកជា​មេរៀន ខណៈ​មនុស្ស​ពេញ​មួយ​ពិភពលោក កំពុង​ជ្រួលច្របល់​ចំពោះ​ការ​ផ្ទុះឡើង​នៃវីរុស​កូ​រ៉ូ​ណា ១៩ បែរជា​នាង​មក​ធ្វើ​រឿង​ឆ្កួត​ឡប់​បែបនេះទៅវិញ ។​
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​បើទោះជា​នាង Louise ដាក់​ចំ​ណើ​ង​នៃ​ទង្វើ​នេះ​ថា «coronavirus challenge» ក៏ដោយ ក៏​វា​មិនបាន​លេចឡើង​ទៅក្នុង​បណ្តាញ​សង្គម ដែល​អ្នក​ដទៃទៀត កំពុង​អនុវត្ត​វា​នាពេលនេះ​ទេ ៕

​ដោយ​៖ លឹម ហុង (​ប្រភព​៖ foxnews)​

spot_img
×