Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងដាក់ផែនការឱ្យអាជ្ញាធរខណ្ឌមានជ័យត្រូវធ្វើការរៀបចំសណ្តាប់ធ្នាប់លើកំណាត់ផ្លូវជាតិលេខ២នេះមិនអាចបណ្តែតបណ្តោយបានទេ

spot_img

ភ្នំពេញ៖លោកអភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖ផ្លូវជាតិលេខ២ស្ថិតក្នុងចង្កោមផ្លូវសំខាន់ៗទាំង១១ខ្សែដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងមានវិធានការលើការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈឲ្យបានល្អប្រសើរ។ដូច្នេះអាជ្ញាធរខណ្ឌមានជ័យ ក៏ដូចអាជ្ញាធរ សង្កាត់ពាក់ពន្ធ័ត្រូវមានវិធានការជាបន្ទាន់ពីរឿងរៀបចំសណ្តាប់ធ្នាប់លើកំណាត់ផ្លូវជាតិលេខ២នេះមិនអាចបណ្តែតបណ្តោយបានទេដោយយកពិសោធន៏ដូចនៅមុខភោជនីដ្ឋានថ្មដារ និងភោជនីយ៏ដ្ឋានកូបេ ផ្លូវកម្ពុជាក្រោម។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងបែបនេះក្នុងកិច្ចប្រជុំស្ដីពីការរៀបចំសណ្តាប់ធ្នាប់លើកំណាត់ផ្លូវជាតិលេខ២ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់ដល់ព្រំប្រទល់ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០១៨នេះនៅរដ្ឋបាលរាជធានីភ្នំពេញ។

លោកអភិបាលរងរាជធានី ក៏បានផ្តល់ការចាប់អារម្មណ៏ពីការដាក់របាំងដែកនៅចំណុចស្មុកស្មាញដោយកំណត់ឲ្យប្រើប្រាស់ចិញ្ចើមត្រឹម១ភាគ៣ក្រោយពីសុំគោលការឯកភាពពីលោកអភិបាលរាជធានីភ្នំពេញ។លោកកើត ឆែ បានបន្តថា៖អាជ្ញាធរត្រូវជូនដំណឹងទៀតដល់អ្នកលក់ដូរ ក៏ដូចម្ចាស់ផ្ទះដែលជួលមុខផ្ទះឲ្យគេលក់ដូរដោយលើកវិធានការ៣ចំណុចចំពោះអ្នករឹងរូសមិនព្រមអនុវត្តតាមការណែនាំគឺ៖ការដាក់របាំងដែក,ការបិទអាជីវកម្ម និងប្តឹងឡើងតុលាការតែម្តង។មន្ត្រីបានលើកឡើងថា៖ផ្តើមចេញពីភាពធុញទ្រាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការលក់ដូរតាមដងផ្លូវសាធារណៈដែលកើតឡើងដដែលៗនោះ សមត្ថកិច្ចខណ្ឌមានជ័យបានស្នើឲ្យឈប់ប្រើពាក្យវែកចកតទៅទៀត គឺដល់ពេលត្រូវលើកចកចេញតែម្តងជៀសវាងរឿងដដែលៗកើតឡើងទៀត។

អាជ្ញាធរនិងសមត្ថកិច្ចយើងគួរឈប់ប្រើពាក្យថាវែកចក,ក្នុងការរៀបសណ្តាប់ធ្នាប់តាមដងផ្លូវតទៅទៀតហើយត្រូវប្រើពាក្យថ្មីថាលើកចកចេញ។ក្នុងកិច្ចប្រជុំនោះ អាជ្ញាធរ សង្កាត់ ខណ្ឌដែលពាក់ពន្ធ័បានលើកឡើងថា៖អាជ្ញាធរបានជូនដំណឹង និងបានណែនាំជាប្រចាំសុំឲ្យបងប្អូនលក់ដូរចូលក្នុង កុំលក់លើទ្រូងផ្លូវ និងចតយានជំនិះបែបអាណាធិបតេយ្យ។តែហាក់ដូចជាគ្មានប្រសិទ្ធភាព ជាងនេះទៀតបងប្អូនខ្លះបានប្រើកាំបិត ឬជះទឹកសម្លរដាក់សមត្ថកិច្ចថែមទៀតជាពិសេសអ្នកលក់បន្លែ.ផ្លែឈើ.ខោអាវជជុះជាដើមដែលយកទ្រូងផ្លូវធ្វើផ្សារបង្កការបាត់សណ្តាប់ធ្នាប់,បង្កការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរថែមទៀត។ក្នុងនោះម្ចាស់ផ្ទះខ្លះក៏យកចិញ្ចើមផ្លូវមុខផ្ទះរបស់ខ្លួនដែលជាផ្លូវសាធារណៈទៅជួលឲ្យគេលក់ដូរបង្កភាពស្មុកស្មាញ និងរញ៉េរញ៉ៃខ្លាំង៕ ដោយ៖កូឡាប

spot_img
×