Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​លក់​ថ្នាំញៀន​លើ​បណ្ដាញ​សង្គម Facebook ត្រូវ​នគរបាល​ចាប់ខ្លួន

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​ជា​មេខ្លោង រួមជាមួយ​បក្ខពួក​ធ្វើ​សកម្មភាព​លក់​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បាន​បង្ហោះ​រូបភាព​លក់​ថ្នាំញៀន​តាមរយៈ​បណ្ដាញ​សង្គម Facebook ត្រូវ​នគរបាល​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ ហើយ​ត្រូវ​តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ខេត្តកណ្ដាល​។​

​បើតាម​របាយការណ៍រ​បស់​នគរបាល​ស្រុក​កោះធំ ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ពេល​កើតហេតុ​កាលពី​ថ្ងៃទី​១៧ ខែមីនា​ឆ្នាំ​២០២០ វេលា​ម៉ោង​៧​និង​១៥​នាទី នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​កំពង់ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ឃាត់ខ្លួន ១-​ឈ្មោះ ប៊​ន វណ្ណ​ធា ហៅ​ខ្មៅ អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ​
​រស់នៅ​ភូមិ​កំពង់ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ ជា​មេខ្លោង មាន​សារធាតុ​ញៀន​វិជ្ជមាន​ក្នុង​ទឹកនោម​។ ២- ឈ្មោះ គ្រី ចាន់​សាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​
​រស់នៅ​ភូមិ​កំពង់ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ មាន​សារធាតុ​ញៀន​វិជ្ជមាន ក្នុង​ទឹកនោម​។ ៣-​ឈ្មោះ ស្រ៊ុ​យ សេងហុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​រស់នៅ​ភូមិ​កំពង់ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ មាន​សារធាតុ​ញៀន​វិជ្ជមាន ក្នុង​ទឹកនោម​។ ៤-​ឈ្មោះ គង់ វណ្ណា ហៅ​ខ្នា​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ​រស់នៅ​ភូមិ​កំពង់ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ មាន​សារធាតុ​ញៀន​វិជ្ជមាន ក្នុង​ទឹកនោម​។ វត្ថុតាង​ចាប់យក​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​មធ្យម​។ ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​មាន ម៉ាក​អាយ​ហ្វូ​ន​ចំនួន​១​គ្រឿង ម៉ាក​OPPO​ចំនួន​១​គ្រឿង សម្ភារ សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ៧​និង​១៥​នាទី មាន​ប្រជាពលរដ្ឋ​ល្អ បាន​រាយការណ៍​ថា មានមុខ​សញ្ញា​ឈ្មោះ​ប៊​ន វណ្ណ​ធា ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​បក្ខពួក​ពីរ​នាក់​ទៀត រស់នៅ​ភូមិ​កំពង់ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។ បានធ្វើ​សកម្មភាព​លក់ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយនឹង​បាន​បង្ហោះ​រូបភាព​លក់​ថ្នាំញៀន តាមរយៈ​បណ្ដាញ​សង្គម Facebook ។​

​ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កោះធំ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក ស៊ីម ឃាង អធិការ​នៃ​អធិការដ្ឋាន​ស្រុក​កោះធំ បាន​ឲ្យ​កម្លាំង​ជំនាញ​ចុះបង្ក្រាប​ភ្លាម ដោយបាន​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន​៤​នាក់​ខាងលើនេះ រួមទាំង​ចាប់យក​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​មធ្យម ហើយ​និង​សម្ភារ សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​ជក់​ថ្នាំញៀន​មួយចំនួនទៀត នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ប៊ុន វណ្ណ​ធា ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ប៊​ន វណ្ណ​ធា​, គ្រី ចាន់​សាក់ និង​ស្រ៊ុ​យ សេងហុង បាន​ឆ្លើយ​សារភាពថា​ថ្នាំញៀន​ខាងលើនេះ​ពិតជា​របស់​ពួកគេ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន សមត្ថកិច្ច​យើង​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើនេះ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​កូ​ឡាប​


spot_img
×