Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមកុំ​យល់ច្រឡំ​! Detection Reagent ដែល​ចិន​បញ្ជូនមក​កម្ពុជា ​​មិន​មែន​​ប្រើ​​សម្រាប់​​ប្រឆាំង ឬ ព្យាបាល​​ជំងឺ Covid-19 គឺប្រើ​សម្រាប់…​

spot_img

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​វេលា​ម៉ោង ១០ និង ១៣ នាទី យប់មិញ (​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០) បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​១៧ ខែមីនា សារធាតុ Detection Reagent ប្រេ​ី​សម្រាប់​ជម្ងឺ​វីរុស​COVID-19 សម្រាប់​២០០០​នាក់ ដែលជា​ជំនួយ​របស់​ភាគី​ចិន​នឹង​មកដល់​រាជធានី​ភ្នំពេញ​តាម​ជើងយន្តហោះ ហើយ​ជំនួយ​ទាំងនេះ​នឹង​ប្រគល់ជូន​ដោយផ្ទាល់​ដល់​ក្រសួងសុខាភិបាល​កម្ពុជា​។​

​លើសពីនេះ ជំនួយ​ជាបន្ទាន់​ទាំងនេះ ប្រទេស​ចិន នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្សេងទៀត​ជា​បន្តបន្ទាប់ និង​ព្រមទាំង​ខិតខំ​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជម្ងឺ​វីរុស ជូន​ចំពោះ​ភាគី​កម្ពុជា​។​

​ទោះយ៉ាងណា ដោយសារតែ​ស្ថានទូត​ពុំបាន​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ថា​តើ សារធាតុ Detection Reagent នេះ គឺ​ប្រើប្រាស់​សម្រាប់​ព្យាបាល ការពារ ឬ ធ្វើតេស្ត ជាហេតុ​ធ្វើ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាងច្រើន​បាន​ចោទសួរ​ដេញដោល​គ្នា​ឡើង​វ៉ង់ ។

​ក្នុងនោះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ឆ្លើយ​ប្រាប់ថា ដោយ​យល់ឃើញ​តាមរយៈ​ភាសា​អង់គ្លេស នោះ​សារធាតុ​នេះ គឺ​ពុំមែន​ប្រើ​សម្រាប់​ប្រឆាំង ឬ​ព្យាបាល​ជំងឺ Covid-19 ទេ តែ​វា​គ្រាន់តែ​សម្រាប់ធ្វើ​តេស្ត​រក​មេរោគ​នេះ​ប៉ុណ្ណោះ ។​

​ពិតណាស់ ក្រោយមក ស្ថានទូត​ក៏​កែប្រែ​អត្ថបទ ដោយបាន​បញ្ជាក់បន្ថែម​ច្បាស់​ថា Detection Reagent គឺជា​សារធាតុ​សម្រាប់​តេស្តរ​កវី​រុស Covid-19 ៕ ដោយ​៖ លឹម ហុង​

spot_img
×