Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​អនុញ្ញាត​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ពិសោធន៍ វ៉ាក់សាំង​កូ​រ៉ូ​ណា លើ​មនុស្ស​

spot_img

​រដ្ឋាភិបាល​ចិន​បានផ្តល់​ការអនុញ្ញាត ឲ្យ​អ្នកស្រាវជ្រាវ ដើម្បី​ចាប់ផ្តើម​ធ្វើការ​ពិសោធន៍ វ៉ាក់សាំង​វីរុស​កូ​រ៉ូ​ណា លើ​មនុស្ស ដែល​វា​គឺជា​ការរត់​ប្រណាំង នឹង​ពេលវេលា ដើម្បី​អភិវឌ្ឍន៍​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​មរណៈ​នេះ ដែល​បានសម្លាប់​ជីវិត​មនុស្ស​ជាង ៧.០០០​នាក់​ជុំវិញ​ពិភពលោក​។

​អ្នកស្រាវជ្រាវ​នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេ​ជ្ជា​សាស្ត្រ យោធា​របស់​ចិន បានទទួល​ការអនុញ្ញាត ពី​រដ្ឋាភិបាល​ចិន ហើយនឹង​ចាប់ផ្តើម ធ្វើការ​ពិសោធន៍ លើ​វ៉ាក់សាំង​នៅ​សប្តាហ៍​នេះ​។​

​ការពិសោធន៍​នៅ​ដំណាក់កាល​ទី ១ អ្នកស្រាវជ្រាវ​នឹងធ្វើ​ការពិនិត្យ​មើលថា​តើ ការចាក់​វ៉ាក់សាំង នៅមាន​សុវត្ថិភាព​លើ​មនុស្ស ឬ​យ៉ាងណា ដែល​ការពិសោធន៍​នោះ មាន​គោលដៅ​រើស​មនុស្ស ដែលមាន​សុខភាព​មាំមួន​ចំនួន ១០៨​នាក់ ដើម្បី​ចូលរួម​ការពិសោធន៍ ចន្លោះ​ថ្ងៃទី ១៦ ខែមីនា និង ៣១ ខែធ្នូ​។​

​ចំណែក​អ្នកជំនាញ​នៅ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយថា ពួកគេ​មិន​រំពឹងថា វ៉ាក់សាំង នឹងត្រូវ​បានធ្វើ​តេស្ត​ពេញលេញ និង​អនុម័ត ដើម្បី​ដាក់លក់​នៅលើ​ទីផ្សា​រហូតដល់ ពាក់កណ្តាល​ឆ្នាំក្រោយ​ឯណោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×