Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីតាលីសិស្សពេទ្យ ១០.០០០នាក់ចូលបម្រើការ ដោយមិនបាច់ប្រឡងបញ្ចប់ ដើម្បីជួយប្រឆាំងនឹងវីរុសកូរ៉ូណា

spot_img

ប្រទេសអ៊ីតាលី នឹងឲ្យវេជ្ជបណ្ឌិតកំពុងសិក្សាចំនួន ១០.០០០ប្រញាប់ប្រញាល់ ចូលបម្រើការ ដោយមិនបាច់ឲ្យពួកគេប្រឡងបញ្ចប់ឡើង ដែលជាកិច្ចប្រឹងប្រែង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលបានផ្តាច់ជីវិតមនុស្សរាប់ពាន់នាក់។

ត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​ មានមនុស្សចំនួន ៣៤៥នាក់បន្ថែមទៀតស្លាប់ ដែលធ្វើឲ្យតួលេខស្លាប់សរុបកើនដល់ ២.៥០៣នាក់ ខណៈដែលការឆ្លងបានកើនដល់ចំនួន ៣១.៥០៦ករណី។

អ៊ីតាលី ជាប្រទេសទី ២ ដែលមានអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណា ច្រើនបំផុត បន្ទាប់ពីចិន។​

សូមបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅនេះ អ៊ីតាលី បានប្រកាសបិទហាងលក់ទំនិញទាំងអស់ទូទាំងប្រទេស​ លើកលែងតែឱសថស្ថាន និងហាងលក់ម្ហូបអាហារ ដើម្បីទប់ស្កាត់ការរាតត្បាតរបស់វីរុសកូរ៉ូណា៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×