Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទះឃើញ​កូន​ផ្សោត ទើប​កើត​ថ្មី​មួយ​ក្បាល​ទៀត នៅ​អន្លង់​ផ្សោត​កាំ​ពី​

spot_img

​ក្រចេះ​៖ អង្គការ WWF-​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​ប្រកាស​ព័ត៌មាន​ថា កាលពី​ថ្ងៃទី​១៣ ប្រទះឃើញ​កូន​ផ្សោ​តទី​បួន ថ្ងៃទី​១៤ ប្រទះឃើញ​កូន​ផ្សោត​មួយទៀត ដែលជា​កូន​ផ្សោ​តទី​ប្រាំ ត្រូវបាន​កត់ត្រា​ក្នុង​ឆ្នាំ​២០២០ នេះ​។

អង្គការ WWF-​កម្ពុជា បាន​បញ្ជាក់ថា “​ក្រុមការងារ​ស្រាវជ្រាវ​សត្វ​ផ្សោត​ទន្លេមេគង្គ នៃ​រដ្ឋបាល​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង អង្គការ WWF-​កម្ពុជា បាន​ប្រទះឃើញ​កូន​ផ្សោត ទើប​កើត​ថ្មី​មួយ​ក្បាល​ទៀត មាន​អាយុ​ប្រហែលជា​មួយថ្ងៃ កំពុង​ហែល​ក្នុងចំណោម​ហ្វូង​ផ្សោត​ធំ​ចំនួន​ប្រាំ នៅ​អន្លង់​ផ្សោត​កាំ​ពី ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ ខណៈដែល​ក្រុមការងារ​កំពុងធ្វើការ​អង្កេត និង​ពិនិត្យ​តាមដាន​អត្ថ​សញ្ញាណ និង​រាប់​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ តាម​ទន្លេមេគង្គ​ចាប់ពី​ខេត្តក្រចេះ ទៅដល់​ខេត្តស្ទឹងត្រែង​ព្រំប្រទល់​កម្ពុជា ឡាវ ដើម្បី​ធ្វើ​របាយការណ៍​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា ក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ​២០២០​។ តាម​របាយការណ៍​នៃ​ការអង្កេត​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ឆ្នាំ​២០១៧ បានបង្ហាញ​ថា​មាន​សត្វ​ផ្សោត​ចំនួន ៩២ ក្បាល ក្នុង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​”៕​ដោយ​៖​កូ​ឡាប​

spot_img
×