Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ញា ចំរើន សុភ័ក្ត្រ ប៊ិះអស់​អាព្រូស​១​គ្រឿង​ទាំង​ភ្លើង​ភ្លឺ​ចែស​មុខ​ផ្ទះ សំណាង កុំតែ…. (វីដេអូ)

spot_img

​កាលពីពេល​ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពេល​តារាចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស កញ្ញា ចំរើន សុភ័ក្ត្រ បាន​បង្ហោះ​វីដេអូ​មួយ​ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឲ្យ​ឃើញ​ចោរ​ម្នាក់​បានធ្វើ​សកម្មភាព​ជនសង្ស័យ​ម្នាក់​ចូល​គាស់​ទ្វា​រថយន្ត​របស់​កញ្ញា ដែល​ចត​នៅមុខ​ផ្ទះ បំរុង​លួច​យកទៅ ដោយ​មិន​ញញើត​ទាល់តែសោះ បើទោះជា​ផ្ទះ​កញ្ញា​បាន​បើកភ្លើង​នៅមុខ​ផ្ទះ​ក៏ដោយ​។ សំណាង​ហើយ ដែល​ចោរ​នោះបាន​បាក់​សោរ ខណៈពេល​កំពុង​ចាក់​គាស់ កុំ​អី​ឡាន​របស់​កញ្ញា​នឹងត្រូវ​បាន​ជិះ​យកទៅ​បាត់ទៅហើយ ។​

​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង កញ្ញា ចំរើន សុភ័ក្ត្រ ក៏បាន​ការរាយការណ៍​ទៅ​សមត្ថកិច្ច​ខណ្ឌមានជ័យ និង​ឈាន​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ផងដែរ ។​

​នេះ​បើតាម​ទំព័រ​ហ្វេ​ស​បុក​កញ្ញា បានធ្វើការ​អរគុណ​ដល់​អធិការ​ខ​ណ្ឌ​មានជ័យ​យ៉ាង​ដូច្នេះ​ថា​៖ «​នាង​ខ្ញុំ​ចំ​រេ​ី​ន សុភ័ក្ត្រ សូម​ថ្លែងអំណរគុណ​ដល់​លោកពូ ម៉េង​វិមាន​ដា​រា ដែលជា​អធិការ​ខណ្ឌមានជ័យ ដែល​បាន​ចាប់​ជន​ល្មេ​ី​ស​គាស់​ឡាន​នៅផ្ទះ​របស់​នាង​ខ្ញុំ​បានត្រឹមតែ​មួយ​យប់ ក្នុងនាម​នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង ជា​ចុងក្រោយ​សូមអោយ​គ្រប់​អង្គភាព​ទាំងអស់​មាន​សុខ​ភាពល្អ​កំលាំង​មាំមួន​ដេ​ី​ម្បី​ជា​ម្លប់​របស់​ប្រជាពលរដ្ឋ​បន្តរ​ទៀត ។​» ៕ ដោយ​៖ លឹម ហុង​

spot_img
×