Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ឆ្លង​ជំងឺ Covid-19 កើនឡើង​ដល់​៣៥​នាក់ ហើយ​ក្រសួងសុខាភិបាល មិន​យកលុយ​ករណី​ធ្វើតេស្ត​កូ​វីដ​១៩

spot_img

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​រកឃើញ​ឆ្លង​ជំងឺ Covid-19 ចំនួន​២​ករណី​ថែមទៀត នៅលើ​ជនជាតិ​ម៉ាឡេស៊ី​២​នាក់ ដែល​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ដល់​៣៥​នាក់ ។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា រាល់​ការចំណាយ​លើ​ការធ្វើ​តេស្ត​ស្វែងរក​មេរោគ​កូ​វីដ​១៩​ទាំងអស់ គឺជា​រដ្ឋ​ជា​អ្នកចំណាយ ហើយ​លោកស្រី បាន​ច្រានចោល​ចំពោះ​មជ្ឈដ្ឋាន​មួយ​បាន​ផ្សព្វផ្សាយ​ថា អ្នក​ដែល​ធ្វើតេស្ត​រក​មិនឃើញ​មេរោគ​កូ​វីដ​១៩ តម្រូវឱ្យ​បង់លុយ​។ លោកស្រី ឱ វណ្ណឌី​ន បញ្ជាក់​បន្ថែមថា “​យើង​អត់​មាន​យកលុយ យក​អី​១​រៀល គឺជា​បន្ទុក​របស់​រដ្ឋា​ភិ​បាល​”​។​

​តាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល បង្ហាញថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា​នេះ ក្រសួង​បានធ្វើ​តេស្ត​ស្វែងរក​មេរោគ​កូ​វីដ​១៩ លើ​មនុស្ស​១១១២​នាក់ ក្នុងនោះ​រកឃើញ​អ្នក​ផ្ទុក​មាន​ចំនួន​៣៥​នាក់ ដែលមាន​សញ្ជាតិ​ខ្មែរ ខ្មែរឥស្លាម និង​ជនបរទេស​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវតែ​ធ្វើ​អនាម័យ ឲ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ អាកុល ពិសា​អាហារ​ត្រូវ​ឆ្អិន​ល្អ និង​ត្រូវ​ស្វាគមន៍​ដោយ​សំពះ និង​ត្រូវមាន​គម្លាត​ពីគ្នា ចាប់ពី​១​ម៉ែត្រ​ទៅ​២​ម៉ែត្រ ជាដើម ហើយ​ចៀសវាង​នូវ​កំណើន​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ គួរ​ចៀសវាង​ការ​ប្រ​មួល​ផ្តុំគ្នា នៅតាម​ទីសាធារណៈ​នានា​។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសថា រហូតម៉ោង​ ១០និង៣០​នាទី​ ថ្ងៃទី​ ១៨​ មីនា​ ២០២០​ យើងរកឃើញអ្នកជំងឺ​ COVID19-19 សរុបទាំងអស់ចំនួ​ន​ ៣៥ករណី​,​ ៣៤ក​រណី​​នាំចូលពីប្រទេ​ស​ក្រៅ​​ និង១ករណី​ប៉ះពាល់ផ្ទាល់ជា​មួយ​អ្នកជំងឺជនជាតិជប៉ុន​​ ។ យើងពុំទា​ន់រ​កឃើញភ័ស្តុតាងបញ្ជាក់ថាមាន​ការ​ឆ្លងក្នុងសហគមន៍​ឡើយទេ​ តែលទ្ធភាពនឹងអា​ច​កើតមានឡើង​ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×