Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ការចូល​ទស្សនា ព្រះបរមរាជវាំង ចាប់ពី​ថ្ងៃទី​១៨​មីនា​តទៅ​

spot_img

​ភ្នំពេញ ៖ ក្រសួង​បរមរាជវាំង សូម​ផ្អាក​ការចូល​ទស្សនា​ព្រះបរមរាជវាំង ចាប់ពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​តទៅ ស្របពេល​ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 កើនឡើង​ដល់​៣៥​នាក់​។

​បើតាម​សេចក្តីប្រកាស​របស់​ព្រះ​បរម​រាជ​រាំង ប្រកាស​ស្តីពី​ការ ផ្អាក​ការចូល​ទស្សនា​ព្រះបរមរាជវាំង​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយសារ​កូ​វីដ​១៩ កំពុងតែ​រាតត្បាត ។ សេចក្តីប្រកាស​បាន​បន្ត​ថា ការបើក​ចូល​ទស្សនា​ព្រះបរមរាជវាំង​ឡើងវិញ ក្រសួងព្រះបរមរាជវាំង នឹង​ជូនដំណឹង​ពេល​ក្រោយ ។ ក្រសួង បាន​ជម្រាប​ជូនដំណឹង​ចំពោះ​ទីភ្នាក់ងារ​ទេសចរណ៍ ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ ជ្រាបថា ក្នុងស្ថានភាព​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (​កូ​វីដ​១៩) កំពុង​រីក​រាលដាល​ជាស​កល នាពេល​បច្ចុប្បន្ន សូម​ផ្អាក​ការចូល​ទស្សនា​ព្រះបរមរាជវាំង ចាប់ពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​តទៅ​។​

​តាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល បង្ហាញថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា​នេះ ក្រសួង​បានធ្វើ​តេស្ត​ស្វែងរក​មេរោគ​កូ​វីដ​១៩ លើ​មនុស្ស​១១១២​នាក់ ក្នុងនោះ​រកឃើញ​អ្នក​ផ្ទុក​មាន​ចំនួន​៣៥​នាក់ ដែលមាន​សញ្ជាតិ​ខ្មែរ ខ្មែរឥស្លាម និង​ជនបរទេស​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវតែ​ធ្វើ​អនាម័យ ឲ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ អាកុល ពិសា​អាហារ​ត្រូវ​ឆ្អិន​ល្អ និង​ត្រូវ​ស្វាគមន៍​ដោយ​សំពះ និង​ត្រូវមាន​គម្លាត​ពីគ្នា ចាប់ពី​១​ម៉ែត្រ​ទៅ​២​ម៉ែត្រ ជាដើម ហើយ​ចៀសវាង​នូវ​កំណើន​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ គួរ​ចៀសវាង​ការ​ប្រ​មួល​ផ្តុំគ្នា នៅតាម​ទីសាធារណៈ​នានា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×