Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន​! កម្ពុជា​នឹង​ឡើង​កម្ដៅ​ដល់ ៣៩ អង្សា​សេ ហើយ​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃនេះ ដល់ ២៣ មីនា​

spot_img

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ បានចេញ​នូវ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ ដោយមាន​ខ្លឹមសារ​ទាំងស្រុង​ថា​៖

​តាមរយៈ​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេតឃើញថា​៖ កម្រិត​សម្ពាធ​ទាប​នៅលើ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈកម្ពស់​គ្របដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។ ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​ធាតុអាកាស​បន្ត​ក្តៅ​នៅពេល​ថ្ងៃ​៖

១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​៖ សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៦ ទៅ ២៥ អស្សា​សេ​, សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៧ ទៅ ៣៩ អង្សា​សេ ។ អាចមាន​ភ្លៀង​ខ្សោយ​នៅ​ផ្នែក​ខ្លះ ដោយឡែក​នៅ​ថ្ងៃទី​១៨ ដល់ ២១ ខែមីនា ផ្នែក​មួយចំនួន​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និង​ខេត្តព្រះវិហារ នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ជាមួយនឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

២- បណ្តា​ខេត្ត​នៅ​ខ្ពង់រាប​ឦសាន​៖ សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៦ ទៅ ២៨ អង្សា​សេ​, សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ ។

៣- បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​៖ សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៦ ទៅ ២៨ អង្សា​សេ​, សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៥ ទៅ ៣៧ អង្សា​សេ ។ ចាប់ពី​ថ្ងៃទី​១៧ ដល់ ២៣ ខែមីនា នឹង​អាចមាន​ភ្លៀង​ខ្សោយ ដោយឡែក​តែ​ខេត្តកោះកុង នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។​

​ដូច​បាន​ជម្រាបជូន​ខាងលើនេះ ក្រសួង​ក៏បាន​អំពាវនាវ​សាធារណជន​ថែរក្សា​សុខភាព​ចំពោះ​ការកើនឡើង​នៃ​កម្តៅ និង​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ចាប់ពី​ថ្ងៃទី​១៨ ដល់​២១ មីនា ឆ្នាំ​២០២០ ៕ ដោយ​៖ លឹម ហុង​

spot_img
×