Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​អូស្ត្រាលី ពង្រឹង​កងកម្លាំង​អនុវត្ត​ច្បាប់ ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន និង​អំពើ​រត់ពន្ធ​មនុស្ស​

spot_img

ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ថ្មី​ប្រចាំ​កម្ពុជា ពី​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងកម្លាំង​អនុវត្ត​ច្បាប់ នៃ​ប្រទេស​ទាំងពីរ​និង​ការពង្រឹង​ការផ្លាស់ប្តូរ​ព័ត៌មាន លើ​ការប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន និង​អំពើ​រត់ពន្ធ​មនុស្ស​។​

​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជំនួប​ពិភាក្សា​ដ៏​មាន​សារសំខាន់​នេះ ក៏មាន​ការចូលរួម ពី​នាយ​នគរបាល​ជាន់ខ្ពស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​មន្ត្រីជាន់ខ្ពស់​ស្ថានទូត​អូស្ត្រាលី​ផងដែរ​។ ក្នុងជំនួប​ពិភាក្សា ដ៏​មាន​សារសំខាន់​នេះ ភាគី​ទាំងពីរ បានលើកឡើង ពី​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងកម្លាំង​អនុវត្ត​ច្បាប់ នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​អូស្ត្រាលី និង​ការពង្រឹង​ការផ្លាស់ប្តូរ​ព័ត៌មាន លើ​ការប្រយុទ្ធប្រឆាំង​បទល្មើស​នានា ដូចជា បទល្មើស​គ្រឿងញៀន និង​អំពើ​រត់ពន្ធ​មនុស្ស​។​

​នៅ​ចំពោះមុខ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក Pablo Kang បាន​ថ្លែង​ការកោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​នគរបាលជាតិ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ម៉ូតូ​ធំ ជាពិសេស​ក្រុមការងារ​ព័ត៌មាន​ទាន់​ហេតុការណ៍ (Hot Line) ជាមួយ​ជនបរទេស​។

​លោក Pablo Kang បន្តថា អូស្ត្រាលី នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា លើ​ការងារ​បណ្តុះបណ្តាល ដល់​នគរបាលជាតិ​ក​ម្ពុ​ជា​បន្ថែមទៀត​។​

​ជាមួយគ្នា​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ថ្លែងអំណរគុណ ដល់​អូស្ត្រាលី ដែល​កន្លងមក បាន​ជួយ​ដល់​នគរបាលជាតិ​កម្ពុ​ជា លើ​ពង្រឹងសមត្ថភាព ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល តាមរយៈ​គម្រោង​នគរបាល​សហគម (CPI)៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×