Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ នឹង​ហាមប្រាម​ជនបរទេស​ទាំងអស់ មិន​ឲ្យ​ចូល​ទឹកដី​ខ្លួន ដើម្បី​បង្ការ​វីរុស​កូ​រ៉ូ​ណា​

spot_img

​កោះ​តៃវ៉ាន់​នឹងធ្វើ​ការហាម​ប្រាម​បរទេស ស្ទើរតែ​ទាំងអស់ មិន​ឲ្យ​ចូល​ទឹកដី​របស់ខ្លួន លើកលែងតែ​បរទេស ដែលមាន​លិខិតអនុញ្ញាត​ឲ្យ​ស្នាក់នៅ និង​អ្នកការទូត ដែល​នេះ​គឺជា​វិធានការ​ដើម្បី​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ពុធ​នេះ​។​

​តៃវ៉ាន់ បានទទួល​ការសរសើរ ពី​អ្នកជំនាញ​សុខាភិបាល ដោយសារ​តែមាន​កិច្ចប្រឹងប្រែង​ខ្លាំង ក្នុងការ​គ្រប់គ្រង​ការរីក​រា​លដ នៃ​វីរុស​កូ​រ៉ូ​ណា បាន​យ៉ាង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​បច្ចុប្បន្ននេះ មានការ​រាយការណ៍ ពី​ការកើនឡើង​នៃ​ករណី​ឆ្លង​ថ្មី​រៀងរាល់ថ្ងៃ ពី​ប្រជាជន​មក​ប្រទេស​ផ្សេងៗ ចូល​ទឹកដី​តៃវ៉ាន់ ជាពិសេស​ប្រជាជន​មកពី​តំបន់​អឺរ៉ុប​។​

​រដ្ឋាភិបាល​បាន​ប្រាប់​ប្រជាជន​តៃវ៉ាន់​ទាំងអស់ កុំ​ឲ្យ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ប្រសិនជា​មិនចាំបាច់ ហើយ​ឥឡូវនេះ បាន​ចាត់វិធានការ​គ្រប់គ្រង ដើម្បី​បញ្ឈប់​បរទេស​ចូលក្នុង​ទឹកដី​ខ្លួន​។​

​រដ្ឋមន្ត្រី​សុខាភិបាល​តៃវ៉ាន់ Chen Shih-chung ដែលជា​អ្នក​ប្រកាស​ពី​វិធានការ​ថ្មី​នេះ បាន​និយាយថា មនុស្ស​ទាំងអស់ ដែល​បាន​ចូល​តៃវ៉ាន់ ក៏​នឹង​ត្រូវដាក់​ឲ្យ​នៅ​ដោយឡែក​រយៈពេល ១៤​ថ្ងៃ​ផងដែរ​។​

​លោក​បញ្ជាក់ថា ចំនួន​ករណី​ឆ្លង​វីរុស​មកពី​ខាងក្រៅ មានការ​កើនឡើង​ខ្លាំង​។ បច្ចុប្បន្ន​តៃវ៉ាន់​មាន​អ្នក​ឆ្លង​វីរុស COVID-19 ចំនួន ៧៧​ករណី​។​

​រដ្ឋាភិបាល​មិនបាន​ប្រកាស​ឲ្យ​ដឹង​ទេ​ថា​តើ វិធានការ​ថ្មី​នេះ នឹងត្រូវ​បញ្ចប់​នៅពេលណា​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ វីរុស​កូ​រូ​ណា បាន​ផ្តាច់ជីវិត​មនុស្ស​ជិត ៨.០០០​នាក់ និង​ឆ្លង​ដល់​មនុស្ស​ជិត ២០០.០០០​នាក់ ទូទាំង​ពិភពលោក​។ អ៊ីតាលី​ជា​ប្រទេស​ទី ២ ដែលមាន​អ្នកស្លាប់ និង​ឆ្លង​ច្រើន​បំផុត បន្ទាប់ពី​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ channelnewsasia​

spot_img
×