Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ចាប់ផ្តើម​ដែរ​ហើយ ខ្លាំង​ជាង​កម្ពុជា​ទៀត​! បិទ​គ្រប់កន្លែង​កម្សាន្ត បារ​រាត្រី ហាង​ម៉ាស្សា ហើយ​សូម្បី​សង្វៀន​ប្រដាល់ និង​ជល់​មាន់​….

spot_img

​ប្រទេស​ថៃ​កំពុង​ចាត់វិធានការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស Covid-19 ដោយ​បិទ​សាលារៀន សាកលវិទ្យាល័យ និង​កន្លែង​កំសាន្ត ដែល​រួមទាំង​កន្លែង​រាត្រី​ដ៏​ពេញនិយម​មួយចំនួន និង​សូម្បី​បានប្រកាស​លើក​ពេល​ការ​ប្រារព្ធ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ដែលជា​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ថៃ​។​

​វិធានការណ៍​នេះ​ត្រូវបាន​ធ្វើឡើង គឺ​បន្ទាប់ពី​ចំនួន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​១៩ បាន​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​តែ ៣ ថ្ងៃ ឈានដល់​ទៅ ១៧៧ ករណី ក្នុងនោះ​មាន​ករណី​ថ្មី ៣២ ករណី​នៅ​ថ្ងៃអាទិត្យ ៣៣ ករណី​នៅ​ថ្ងៃ​ច័ន្ទ និង ៣០ ករណី​ថ្មី​កាលពី​ម្សិលមិញ​។​

​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​បាន​ពាក់​ម៉ាស​ការពារ​ផងដែរ​នោះ បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​ថា “ មិនទាន់មាន​ការបិទ​ទូទាំង​ទីក្រុង ឬ​ប្រទេស នៅឡើយ​ទេ​” ។​

​លោក ប្រា​យុទ្ធ បាន​មានប្រសាសន៍​បន្តថា​៖ «​យើង​កំពុង​កាត់បន្ថយ​ឱកាស​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​នៅក្នុង​កន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់ ដោយ​ត្រូវតែ​បិទ​ទីកន្លែង​នោះ​តែម្តង​» ។​

​សាលារៀន និង​សាកលវិទ្យាល័យ​ទូទាំងប្រទេស នឹងត្រូវ​បិទ​រយៈពេល ២ សប្តាហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​នេះ​។ វិធានការ​ផ្សេងទៀត​ត្រូវ​បានកំណត់​បន្ថែមទៀត​នៅក្នុង​វិសាលភាព​។​

​នៅ​ទីប្រជុំជន​ទីក្រុង​បាងកក កន្លែង​កម្សាន្ត រួមទាំង​ហាង​ម៉ាស្សា​ល្បី ៗ នឹង​បិទ​រយៈពេល ១៤ ថ្ងៃ​។ រីឯ​កន្លែង​ផ្សេងទៀត​រួមមាន​សង្វៀន​ប្រដាល់ វាល​កីឡា​ការប្រណាំង​សេះ និង​សង្វៀន​ជល់​មាន់ ក៏​នឹងត្រូវ​បិទ​នៅក្នុង​តំបន់​បាងកក មិនមាន​ជាដាច់ខាត “​ដរាបណា​ស្ថានភាព​ប្រសើរ​ឡើងវិញ​” ៕

​ដោយ​៖ លឹម ហុង (​ប្រភព​៖ Reuters)

spot_img
×