Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាវា​ទេសចរណ៍ ៥ គ្រឿង ដែល​វៀតណាម មិន​ឲ្យ​ចូល​ចត វិល​ទៅ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ​វិញ

spot_img

​កណ្តាល​៖ រដ្ឋបាល​ខេត្តកណ្ដាល បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​នាវា​ទេសចរណ៍ ចំនួន​៥ គ្រឿង​ដែល ប្រទេស​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ចូល​ចត ដែល​ផ្ទុក​អ្នកទេសចរ និង​នាវិក​សរុប ២០០​នាក់ ត្រូវបាន​អាជ្ញាធរ​ខេត្តកណ្តាល អនុញ្ញាត​ឲ្យ​ធ្វើដំណើរ ចាក​ចេញពី​ច្រក​ក្អម​សំណរ ឆ្ពោះទៅ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ ក្រោយពី​មន្ត្រី​ច​ត្តា​ឡី​ស័ក បាន​ត្រួតពិនិត្យ​អ្នក​ដែល​ជិះ​នៅលើ​នាវា​ទាំងនេះ មិនឃើញ​មាន​មេរោគ COVID-19 ។​

​រដ្ឋបាល​ខេត្តកណ្ដាល បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​នាវា​ទេសចរណ៍ ចំនួន ៥​គ្រឿង ដែល​ប្រទេស​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ចូល​ចត នៅពេលនេះ​បានធ្វើ​ដំណើរ​ទៅ​កំពង់ផែ អន្តរជាតិ​ភ្នំពេញ ដោយបាន​ចាកចេញ​ពី​ច្រក​ក្អម​សំណរ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​។​

​នៅ​ថ្ងៃទី​១៦ ១៧ ខែមីនា​ឆ្នាំ​២០២០ មាន​នាវា​ទេសចរណ៍​ចំនួន ៥​គ្រឿង សញ្ជាតិ​ខ្មែរ ដែល​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ចូល​ចត​ដាក់​អ្នក​ទេសចរណ៍​។ ពេល​ទទួលបាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល ឲ្យ​ត្រឡប់​ចូល​វិញ រដ្ឋបាលខេត្ត បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានអនុញ្ញាត​ឲ្យ​ត្រឡប់​ចូលមកក្នុង​ទឹកដី​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ក្អម​សំណ ។ ហើយ​សមត្ថកិច្ច មន្ទីរ អង្គភាព​ជំនាញ និង​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក ចុះទៅ​ដល់ទី​តាំង​ច្រកទ្វារ​អន្តរជាតិ​ក្អម​សំណ ដើម្បី​ធ្វើការ​សម្របសម្រួល និង​ត្រួតពិនិត្យ​លើ​ស្ថានភាព​សុខភាព អ្នកដំណើរ​ក្នុង​នាវា​ទាំងនោះ ។ នាវា​នោះ​ផ្ទុក​អ្នកទេសចរ និង​នាវិក​សរុប ២០០​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ចំនួន​៧៧​នាក់ និង​នាវិក​ចំនួន​១២៣​នាក់ ។ បន្ទាប់ពី​ធ្វើការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ដោយ​គ្រូពេទ្យ​ជំនាញ​ច​ត្តា​ឡី​ស័ក​រួម​មក ឃើញថា មនុស្ស​ទាំងអស់ ក្នុង​នាវា​ខាងលើ មាន​សុខ​ភាពល្អ និង​មាន​សញ្ញា​ផ្ទុកមេរោគ​កូ​វីដ​១៩​នោះទេ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ ចាក​ចេញពី​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណ ឆ្ពោះទៅកាន់​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ វិញ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×