Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ជ្រុល​ទៅបុក​ត្រាក់ទ័រ ផ្លោង​ហោះចូល​ក្រោម​កង់​សណ្តោង​រ៉ឺម៉ក កិន​ស្លាប់​

spot_img

​ខេត្តស្វាយរៀង​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ខណៈដែល​បើកបរ​ម៉ូតូ​វ៉ា​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ ជ្រុល​ទៅបុក​ត្រាក់ទ័រ ផ្លោង​ហោះចូល​ក្រោម​កង់​សណ្តោង​រ៉ឺម៉ក​កិន​ស្លាប់​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៩ និង​៥​នាទី ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ នៅលើ​ផ្លូវ​លេខ​316A ស្ថិតក្នុង​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក (junter) ពណ៌​ក្រហម ពាក់​ផ្លាកលេខ​61Z4-2839 បើកបរ​ដោយ​ឈ្មោះ សេក វិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​ឣ​ង្គុ​ញ សង្កាត់​ព្រៃ​ឣ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង (​ម៉ូតូ​មាន​កញ្ចក់​មើល​ក្រោយ គ្មាន​មួកសុវត្ថិភាព​) ធ្វើដំណើរ​ទិសដៅ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ប៉ះ​ត្រាក់ទ័រ​មួយគ្រឿង បុក​ប៉ះ​កង់​ត្រាក់ទ័រ ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ ស៊ុ ណត ភេទ​ប្រុស អាយុ​៣២ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ឬ​ស្សី ឃុំ​ទួល​ស្ដី ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បណ្តាល​ឲ្យ​ដួល​ត្រូវ​កង់​សណ្តោង​រ៉ឺម៉ក​ត្រាក់ទ័រ កិន​ចំក្បាល​បណ្ដាល​ឲ្យ​ស្លាប់ នៅ​ហ្នឹង​កន្លែងកើតហេតុ​តែម្តង​។​

​បច្ចុប្បន្ន​សាកសព សមត្ថកិច្ច​យើង​បានធ្វើ​កំណត់ ហេតុ​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​វត្ថុតាង​ទាំង​២​គ្រឿង ត្រូវបាន​យកមក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​អ​ង្គុ​ញ​។ ចំណែក​អ្នកបើកបរ​ត្រាក់ទ័រ ត្រូវបាន​សម្ថ​កិច្ច​យកមក​អធិការដ្ឋាន ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×