Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​មួក​ខៀវ​កម្ពុជា តម្រូវ​ឲ្យ​ច្បាប់​សម្រាក​ពី​បេសកកម្ម​១​ខែ មក​កម្ពុជា​វិញ ហើយ​ទៅពិនិត្យរ​កកូ​វីដ​១៩​ជា​កំហិត​

spot_img

​ភ្នំពេញ​៖ ប្រមុខ​ទ័ព​មួក​ខៀវ​កម្ពុជា សូម​ឲ្យ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ជា​កម្លាំង​មួក​ខៀវ កំពុង​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ទាំង​តាម​បណ្តា​កង ទាំង​នាយទាហាន​សេនាធិការ និង​នាយទាហាន​សង្កេតការណ៍ ត្រូវ​ចាត់វិធានការ ការពារ និង​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព កាលពី​ថ្ងៃទី​១៧​ខែមីនា បាន​ឲ្យ​យោធិន​មួក​ខៀវ​ទាំងអស់ ដែល​បាន​ច្បាប់​សម្រាក គិត​ចាប់​ពីថ្ងៃ​ជូន ដំណឹង​នេះ​តទៅ ត្រូវ​មក​ធ្វើតេស្ត​ពិនិត្យរ​រក​មេរោគ​កូ​វីដ​១៩ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ឬ​វិទ្យាស្ថាន​ប៉ាស្ទ័រ ជា​កំហិត ដោយ​សហការ​ជាមួយ​គ្រូពេទ្យ​មជ្ឈមណ្ឌល​ជាតិ ហើយ​តម្រូវ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ (Self-Isolation) រយៈពេល​១៤​ថ្ងៃ​។ ចំណែក​យោធិន​ដែល​ទើប​ចប់​ច្បាប់​ឈប់សម្រាក ហើយ​ត្រូវ​ត្រឡប់​ទៅកាន់​តំបន់​បេសកកម្ម​វិញ ក៏​តម្រូវ​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ រយៈពេល​១៤​ថ្ងៃ ដូចគ្នា​ដែរ (​ដោយ​អនុលោម​តាម បទបញ្ជា​បេសកកម្ម​នីមួយៗ​)​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​បញ្ជាក់ថា គ្រប់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ជា​កម្លាំង​មួក​ខៀវ ដែល​កំពុង​បំពេញ បេសកកម្ម​ក្រោម​ឆ័​ត្រ អង្គការសហប្រជាជាតិ ទាំង​តាម​បណ្តា​កង ទាំង​នាយទាហាន​សេនាធិការ និង នាយទាហាន​សង្កេតការណ៍ ត្រូវ​ចាត់វិធានការ​ការពារ និង​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ កូ​វីដ​១៩ ដោយ​រួមគ្នា​អនុវត្ត​នូវ​វិធានការ​ដូចខាងក្រោម​៖
១- យោធិន​មួក​ខៀវ​ទាំងអស់ ដែល​បាន​ច្បាប់ សម្រាក​គិត​ចាប់ពី​ការជូនដំណឹង​នេះ​តទៅ ត្រូវ​មក​ធ្វើតេស្ដ​ពិនិត្យ មេរោគ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យ​រុស្សី ឬ វិទ្យាស្ថាន​ប៉ាស្ទ័រ​ជា​កំហិត ដោយ​សហការ​ជាមួយ​គ្រូពេទ្យ​មជ្ឈមណ្ឌល​ជាតិ ហើយ​ត្រូវ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ (Self-Isolation) រយៈពេល ១៤​ថ្ងៃ​។ ចំណែក​យោធិន​ដែល​ទើប ចប់​ច្បាប់ ឈប់សម្រាក ហើយ​ត្រូវ​ត្រឡប់​ទៅកាន់​តំបន់​បេសកកម្ម​វិញ ក៏​តម្រូវ​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ (Self-Isolation) រយៈពេល​១៤​ថ្ងៃ​ដូចគ្នា​ដែរ (​ដោយ​អនុលោម​តាម បទបញ្ជា​បេសកកម្ម​នីមួយៗ​)​។​
២-​យោធិន​នៃ​បណ្តា​កង​នាយទាហាន​សេនាធិការ និង នាយទាហាន​សង្កេតការណ៍ ដែល​កំពុង​បំពេញ បេសកកម្ម ហើយ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ត្រូវ​ជូនដំណឹង​មក​មេបញ្ជាការ ឬ​មេបញ្ជាការ​ប្រចាំ​បញ្ហា​ជាដាច់ខាត ដើម្បី​ចាត់វិធានការ​ការពារ និង​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ហើយ​យោធិន​រូបនោះ ត្រូវ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ រយៈពេល​១៤​ថ្ងៃ​ដូចគ្នា​ដែរ​។ ៣-​គ្រប់​ពេលដែល​យោធិន​ណា​ម្នាក់ ត្រឡប់​ពី​បំពេញបេសកកម្ម​ខាងក្រៅ បុគ្គលិក​ពេទ្យ​នៃ​កង​នីមួយៗ ត្រូវតែ​ចាត់វិធានការ​វាស់​កម្ដៅ និង​បាញ់ថ្នាំ​សម្អាត​សម្លាប់​មេរោគ​ជាដាច់ខាត មុនពេល​អនុញ្ញាត​ឱ្យចូល​ក្នុង​បន្ទាយ​វិញ​។ ៤- ត្រូវបង្កើត​គណៈកម្មកា​រ​តាមដាន និង​ពិនិត្យ​សុខភាព​ជាប្រចាំ ដល់​យោធិន​គ្រប់រូប​។ ៥-​ត្រូវ​ពាក់​ម៉ាស់​អនាម័យ និង​លាងដៃ​ជាប់​ជាប្រចាំ ព្រមទាំងរ​ក្សាគ​ន្លាត​យ៉ាងហោចណាស់​ពី ១​ម៉ែត្រ​ទៅ​២​ម៉ែត្រ​។ ៦- ត្រូវ​សម្អាត​អនាម័យ​តាម​ផ្ទះបាយ កន្លែង​ស្នាក់នៅ បន្ទប់ទឹក ពិសេស​កន្លែង​ដែលមាន​មនុស្ស​ប្រើប្រាស់​ច្រើន និង​សម្អាត​វត្ថុ​ដែល​ប្រើ​រួមគ្នា​យ៉ាងតិច​២​ដង​ក្នុង​មួយថ្ងៃ ព្រមទាំង​ធ​ធ្យោ​បាយ ធ្វើដំណើរ​ជាប់​ជាប្រចាំ មុន​ចេញ​ប្រតិបត្តិការ​។ ៧- ត្រូវ​ជៀស​ចេញពី​អំឡុងពេល និង​ទីកន្លែង ដែលមាន​មនុស្ស​ចេញ​-​ចូល​ច្រើន​។ ៨- ត្រូវ​ប្រជុំជួរ ផ្សព្វផ្សាយ អប់រំ ណែនាំ ដាក់​វិធានការ​រៀងរាល់​ព្រឹក មុន​បំពេញ​ភារ កិច្ច​ដល់​កង​ទាំងមូល​។ ៩-​ត្រូវធ្វើ​បច្ចុប្បន្នភាព និង​រាយការណ៍​ជាប្រចាំ នូវ​ស្ថានភាព​សុខភាព​នៃ​យោធិន មួក​ខៀវ​ទាំងអស់​មក​ម​ជ្ឈ មណ្ឌល​ជាតិ ជា​រៀងរាល់ថ្ងៃ​ឱ្យបាន​មុន​ម៉ោង ១៧:០០ (​ម៉ោង​នៅ​កម្ពុជា​) ៕​ដោយ​៖​កូ​ឡាប​

spot_img
×