Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់​ទូរស័ព្ទ ២​នាក់​អស់លក្ខណ៍ ជាប់​ខ្នោះ​ប៉េអឹម​

spot_img

​ភ្នំពេញ​៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ឆក់​ទូរស័ព្ទដៃ​​នៅវេលា​ម៉ោង ០០​និង​៤៥​នាទី​យប់ ឈានចូល ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពីបទ លួច (​ឆក់​ទូរស័ព្ទដៃ​មិនបាន​សម្រេច​) ពី​ជន​ជាតិចិន កំពុង​ដើរ​ថ្មើរជើង​។​

​ជនសង្ស័យ​មាន ៖ ១-​ឈ្មោះ សោម វណ្ណៈ ហៅ​ឃ្លាំង ភេទ​ប្រុស អាយុ​១៦ ឆ្នាំ​មុខរបរ​ជាង​ជុស​ជុល​រថយន្ត ទីកន្លែង​ស្នាក់​នៅផ្ទះ​២៩៩​ផ្លូវ​១០ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​ឃ្លាំង​រថយន្ត​ដឹក​ដី ផ្លូវ​៣១០ ភូមិ​ពញា​ពន់ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​ជា​អ្នក​ឆក់​)​។ ២-​ឈ្មោះ ដន វណ្ណា ហៅ វាន់​ដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​បោច​មាន់ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវលំ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ជា​អ្នកបើក​ម៉ូតូ​) ។​

​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ក្រោយពី​ជនសង្ស័យ​ទាំង​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ជនរងគ្រោះ ពុំបាន​សម្រេច​រួចមក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើ​ស្ទាក់​ចាប់បាន​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ស្រាវជ្រាវ បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​៖​កូ​ឡាប​

spot_img
×