Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​សាកល្បង​អក្ខរកម្ម​ឌីជីថល​និង​សុវត្ថិភាព​អុិន​ធឺ​ណិ​ត​នៅ​កម្ពុជា​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​

spot_img

​ភ្នំពេញ​ថ្ងៃទី ១១ ខែមីនា​ឆ្នាំ ២០២០៖​ក្រុមហ៊ុន Smart Axiata​ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​បានប្រកាស​ជ័យលាភី​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ការផលិត​វីដេអូ​លើ​បណ្ដាញ​អុិ​ន​ធឺ​ណិ​ត នៅក្នុង​ឱកាស​បិទ​បញ្ជ​ប់​កម្មវិធី​អក្ខរកម្ម​ឌីជីថល​របស់ខ្លួន ក្រោម​អធិបតីភាព ឯកឧត្ដម ត្រាំ អុ​ី​វ​តឹក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា គមន៍​និង​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ចាប់តាំងពី​ដាក់​ឲ្យ​ដំណើការ នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៩ កម្មវិធី​សាកល្បង​នេះ​បានផ្ដល់​សមិទ្ធិផល​ជា​ចំណេះដឹង​ដល់​សិស្ស​ថ្នាក់​ទី ១០ និង​ថ្នាក់​ទី ១១ ប្រមាណ ១៥០០ នាក់ (​ក្នុងនោះ ៥០ ភាគរយ​ជានា​រី​) ក៏ដូចជា​គ្រូបង្រៀន​តាមរយៈ​សិក្ខាសាលា​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម​និង​ខេត្តកំពង់ឆ្នាំង ហើយ​យុទ្ធនាការ​តាម​អិ​ុ​ន​ធឺ​ណិ​ត មាន​ចំនួន​អ្នក​ចូល​មើល​ចំនួន ១៩៣៣០០ ដង​។ កម្មវិធី​នេះ​ដែល​ទទួលបាន​ថវិកា​គាំទ្រ​ជា​ចម្បង​ពី​វិភាគទាន​របស់​ក្រុមហ៊ុន Smart​ក្នុង​មូលនិធិ​កសាង​សមត្ថភាព អភិវឌ្ឍន៍ និង​ការស្រាវជ្រាវ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​គោលបំណង​លើកកម្ពស់ ការយល់ដឹង​បន្ថែម​អំពី​សុវត្ថិភាព​អិ​ុ​ន​ធឺ​ណិ​ត និង​អក្ខរកម្ម​អិ​ុ​ន​ធឺ​ណិ​ត ក្នុងចំណោម​យុវជន​កម្ពុជា ដោយមាន​ការគាំទ្រ​ពី ក្រសួង​អប់រំ យុវជន និង​កីឡា​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Google​និង ក្រុមហ៊ុន GSMA​។​

​លោក FeiruzIkhwan​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Smart Axiata​បាន​មានប្រសាសន៍ថា​៖ «​នៅក្នុង​ក្រុមហ៊ុន Smart​យើង​ជឿជាក់ថា​សុវត្ថិភាព​អិ​នុ​ធឺ​ណិ​ត និង​ភាពជា​ពលរដ្ឋ​ឌីជីថល​គឺជា​កត្ដា​សំខាន់ នៅពេល​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​ជម្រុញ​ការប្រើប្រាស់​ទូរគមនាគមន៍​ចល័ត​បន្ថែម​នៅ​កម្ពុជា​។ ក្រសួង​អប់រំ យុវជន និង​កីឡា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​និង​ដៃគូ​ដ៏ទៃទៀត​ទាំងអស់ យើង​មាន​គោលបំណង​ជម្រុញ​កម្មវិធី​សាកល្បង​នេះ ដើម្បី​បង្កើត​ផល​វិជ្ជមាន​បន្ថែមទៀត នៅតាម​សហគមន៍​ដែល​យើង​កំពុង​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​មាតិកា​អិ​នុ​ធឺ​ណិ​ត និង​កម្មវិធី​តាម​ប្រព័ន្ធ​អិ​ុ​ន​ធឺ​ណិ​ត​នាពេល​អនាគត​។ ខ្ញុំ​សង្ឃឹមថា​អ្នក​ទាំងអស់គ្នា ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សាកល្បង​គឺជា​ភ្នាក់ងារ​របស់​យើង​ដើម្បី​លើកកម្ពស់​គំនិត​សំខាន់ៗ​ទាំងនេះ​ក្នុងចំណោម​មិត្តភក្ដិ​របស់​ពួកគេ ហើយ​យើង​ក៏​ទន្ទឹងរង់ចាំ​សង្គម​ដែលមាន​ការយល់ដឹង​ពី​ឌីជីថល​កាន់តែច្រើន​។​»

​សាលារៀន​ចំនួន ៣​កន្លែង​ក្នុង​ខេត្ត​និ​មួយៗ​ត្រូវបាន​កំណត់​យក ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​គ្រូបង្រៀន​មួយចំនួន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដែល​ដឹកនាំ​ដោយ អតីត​និស្សិត​មកពី​កម្មវិធី SmartEdu​ដោយ​យក​គំរូ​សម្រង់​ពី​ក្រុមហ៊ុន Google​និង​សៀវភៅ​ណែនាំ​លើ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​អិ​ុ​ន​ធឺ​ណិ​ត​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន GSMA​។ កំឡុងពេល​បណ្តុះបណ្តាល​ដែលមាន​រយៈពេល​១ ថ្ងៃ ប្រធានបទ​រួមមាន ការស្វែងរក​ព័ត៌មាន​តាម​អិ​ុ​ន​ធឺ​ណិ​ត ពាក្យ​សំងាត់​រឹងមាំ ការបោក​បញ្ឆោត​តាម​អិ​ុ​ន​ធឺ​ណិ​ត និង​ភាពជា​ពលរដ្ឋ​ឌីជីថល​ប្រកបដោយ​ទំនួល​ខុសត្រូវ​។​

​សិស្សានុសិស្ស​ក៏បាន​រៀន​អំពី​របៀប​ផលិត​វីដេអូ​កំសាន្ត និង​ទាក់ទាញ​ដោយ​ប្រើ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​។ វីដេអូ​ចំនួន ដប់​មួយ​ត្រូវបាន​សម្រាំង​យក និង​បាន​ចែករំលែក​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ‘Smart for Cambodia’ កាលពី​សប្តាហ៍​មុន​ដើម្បីឱ្យ​សាធារណជន​បោះឆ្នោត លើ​វីដេអូ​ដែល​ពួកគេ​ពេញចិត្ត​។​

​ក្រុម​ចំនួន ៣ រួមមាន ក្រុម “​កុំ​ជឿ​”​ក្រុម​“​ដាក់​លេខ​សំងាត់​ទូរស័ព្ទ​ឲ្យ​ស្មុគស្មាញ​”​ក្រុម​“១០០០០​ដុល្លារ​ប្រហារ​ម្ដាយ​ខ្ញុំ​”​ដែល​មកពី​វិទ្យាល័យ​តេ​ជោ​ហ៊ុនសែន​បឹង​កុក និង វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី រលាប្អៀរ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​មួយក្រុមៗ ចំនួន ១០០០ ដុល្លារ​ហើយ​វិទ្យាល័យ​ទាំងពី ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជា​សំភារៈ​សិក្សា​ចំនួន ៣៧៥០​ដុល្លារ​ផងដែរ​សម្រាប់​សាលា​និ​មួយៗ​ចំពោះ​ការផ្ញើរ​វីដេអូ​ច្រើនជាងគេ​ច្រើន​បំផុត​សម្រាប់​ការប្រកួត​អន​ឡាញ​។​

​ហេង សុភា​រម្យ សិស្ស​មកពី​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ការរៀនសូត្រ​អំពី​ប្រធានបទ​ថ្មី និង​របៀប​ផលិត​វីដេអូ​ជាមួយ​មិត្ត​រួម​ថ្នាក់​ពី​ជា​សប្បាយ​ណាស់​។​ខ្ញុំ​សង្ឃឹមថានឹង​អាច​ចែករំលែក​ចំណេះដឹង​ថ្មី​នេះ​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​របស់ខ្ញុំ​នៅឯ​សហគមន៍​របស់ខ្ញុំ​។​»

​គើ​ន គឿន ដែលជា​គ្រូបង្រៀន​មកពី​វិទ្យាល័យ តេ​ជោ​ហ៊ុនសែន​បឹង​កុក ខេត្តកំពង់ចាម​បាន​បន្ថែមទៀតថា​៖ «​ផ្នត់គំនិត​ភាពជា​ពលរដ្ឋ​ឌីជីថល​បង្រៀន​យុវជន​កម្ពុជា ពី​របៀប​រក្សា​សុវត្ថិភាព​លើ​ប្រព័ន្ធ​អិ​ុ​ន​ធឺ​ណិ​ត​នៅពេលដែល​សិស្សានុសិស្ស​កម្ពុជា​បានទទួល​នូវ​ការបណ្ដុះបណ្ដាល​ជំនាញ​អក្ខរកម្ម​ឌីជីថល ពួកគេ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​។ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បានជ្រើសរើស​សាលារៀន​យើង ដើម្បី​សាកល្បង​កម្មវិធី​នេះ ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​ចូលរួម​បន្ថែមទៀត​នៅក្នុង​ដំណាក់កាល​បន្ទាប់​នៃ​កម្មវិធី​នេះ​ផងដែរ​»។

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​អំពី​កម្មវិធី និរន្ដរភាព​និង កម្មវិធី​ទំនួល​ខុ​ត្រូវ​សង្គម​សរ​បស់​ក្រុមហ៊ុន Smart , សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​«Smart for Cambodia»​តាមរយៈ​www.facebook.com/SmartForCambodia ឬ​ចូលទៅ​កាន់​គេហទំព័រ​https://www.smartedu.com.kh​។​

អំពី​ក្រុមហ៊ុន ​Smart

​ក្រុមហ៊ុន​Smart Axiata Co., Ltd.​ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​នឹង​កំពុង​បម្រើ​អតិថិជន​ចំនួន​៨​លាន​នាក់​ស្ថិតក្រោម​ស្លាក​សញ្ញា​“Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ​មានឈ្មោះ​ថា “Axiata Group Berhad”​ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​
​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បានដាក់​ឲ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤“4G LTE”​ក្នុង​ឆ្នាំ​២០១៤​បច្ចេកវិទ្យា​4G+​ក្នុង​ឆ្នាំ​២០១៦​បច្ចេកវិទ្យា 4G+​ជាមួយ HD Voice(VoLTE)​និង 4.5G​ក្នុង​ឆ្នាំ​២០១៧​។​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart​បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥“5G”​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។​ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រូ​ម​មាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើន​ជា​១៩០​ប្រទេស​។ Smart បាន​នឹង​កំពុងផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង​៩៩%(​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល​តាមរយៈ​ការ​ផ្ដល់នូវ​សេវាកម្ម និង​កម្មវិធី​កំសាន្ដ​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។​នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖​ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple​និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា​រួមមាន​៖​សេវា SmartLuy​សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ​សេវា SmartPay​សេវា PlengbySmart សេវា GigaGigsby Smart និង​សេវា SmartNas​។​ក្រុមហ៊ុន Smart មាន​ទស្សនៈវិស័យ​ក្លាយជា​ក្រុមហ៊ុន​“​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​”​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រឹម​ឆ្នាំ​២០២២​តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម​និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​

​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង​១,០០០ (​មួយ​ពាន់​)​នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់​និង ធ្វើអោយ​ជីវិត​កាន់តែ​ប្រសើរឡើង​ ៕ ដោយ ៖ CEN

Smart ជីវិត​រស់​រវើក​!​ ​

spot_img
×