Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​បាត់ដំបង មាន​ប្រជាពលរដ្ឋ​មួយចំនួន ហាក់​រើសអើង ចំពោះ​បងប្អូន ខ្មែរឥស្លាម បន្ទាប់ពី​លទ្ធផល​វិជ្ជមាន​Covid-19 លើ​ខ្មែរឥស្លាម ៤​នាក់​

spot_img

​បាត់ដំបង​៖ មាន​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់ បង្ហាញ​នូវ​និន្នាការ រើសអើង ដោយ​ករណីខ្លះ​ចំពោះ​បង ប្អូន​ប្រជាពលរដ្ឋ​ជា ខ្មែរឥស្លាម នៅតាម​មូលដ្ឋាន​មួយចំនួន នា​មូលដ្ឋាន​ក្រុង​បាត់ដំបង និង​ស្រុក​មួយចំនួន ក្នុង​ខេត្តបាត់ដំបង បន្ទាប់ពី​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​នូវ លទ្ធផល​វិជ្ជមាន​Covid-19 ចំពោះ​ប្រជាពលរដ្ឋ​ជា ខ្មែរឥស្លាម ចំនួន​៤​នាក់ ហេតុនេះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​អំពាវនាវ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន សូមកុំ​ឲ្យ​មានការ​រើសអើង ឲ្យ​សោះ​ចំពោះ (​សាមីខ្លួន ក្រុមគ្រួសារ ឬ​សាច់ញាតិ​បងប្អូន​ជា​ខ្មែរឥស្លាម​)​។

​បើតាម​ការជូនដំណឹង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​នេះ ៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ជម្រាបជូន​សាធារណជន ពិសេស​អ្នក និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាបថា ក្នុង​ប៉ុន្មាន​ថ្ងៃនេះ បានកត់សម្គាល់​ឃើញ មាន​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់ បង្ហាញ​នូវ​និន្នាការ (​រើសអើង​) ដោយ​ករណីខ្លះ​ចំពោះ​បង ប្អូន​ប្រជាពលរដ្ឋ​ជា (​ខ្មែរឥស្លាម​) នៅតាម​មូលដ្ឋាន​មួយចំនួន នា​មូលដ្ឋាន​ក្រុង​បាត់ដំបង និង​ស្រុក​មួយចំនួន ក្នុង​ខេត្តបាត់ដំបង បន្ទាប់ពី​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​នូវ លទ្ធផល​វិជ្ជមាន​Covid-19 ចំពោះ​ប្រជាពលរដ្ឋ​ជា (​ខ្មែរឥស្លាម​) ចំនួន​៤​នាក់ នៅ​ខេត្តបាត់ដំបង​រួចមក ។​

​ការបង្ហាញ​នូវ​ចេតនា (​រើសអើង​) ដោយ​ករណី​ផ្សេងៗ សម្រាប់​សាមីខ្លួន សម្រាប់​ក្រុមគ្រួសារ ឬ​សម្រាប់​សាច់ញាតិ​បងប្អូន​ជា (​ខ្មែរឥស្លាម​) ទូទៅ​នៅក្នុង​សហគមន៍ គឺជា​ហេតុ នាំ​បង្ក​ទៅជា​ករណី​ផ្សេង ដែល​មិនគួរ​កើតមាន​នៅក្នុង​សង្គម​ខ្មែរ ឬ​ក្នុង​មូលដ្ឋាន​របស់​យើង​ឡើយ​។​

​ដោយ​កត់សម្គាល់ឃើញ​នូវ​ករណីបែបនេះ បាននិងកំពុង​កើតឡើង​នៅ​មូលដ្ឋាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​អំពាវនាវ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន សូមកុំ​ឲ្យ​មានការ​រើសអើង ឲ្យ​សោះ​ចំពោះ (​សាមីខ្លួន ក្រុមគ្រួសារ ឬ​សាច់ញាតិ​បងប្អូន​ជា​ខ្មែរឥស្លាម​) នៅក្នុង​មូលដ្ឋាន​សហគមន៍ ព្រោះ​ពួកគាត់​ពិតជា (​គ្មាន​ចេតនា​) អ្វី​ទាល់តែសោះ ក្នុងការ​នាំយក​នូវ​មេរោគ Covid-19 មក​ដាក់ខ្លួន ឬ​នាំ​ចូលមកក្នុង​សហគមន៍ ឬ​ប្រទេស​កម្ពុជា​របស់​យើង​ឡើយ ប៉ុន្តែ​ពេលនេះ បងប្អូន​ប្រជាពលរដ្ឋ គប្បី​លើកទឹកចិត្ត​ពួកគាត់ ដើម្បី​ពួកគាត់​បានបង្ហាញ​វត្តមាន ចំពោះមុខ​ក្រុមគ្រូពេទ្យ​ជំនាញ បាន​ពិនិត្យ​និង​ព្យាបាល បាន​ទាន់ពេលវេលា និង​ណែនាំ​ដល់​ក្រុមគ្រួសារ​របស់គាត់ ឲ្យ​អនុវត្ត​ដោយ​ត្រឹមត្រូវ តាម​វិធាន​ណែនាំ​ទាំងឡាយ របស់​ក្រសួងសុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ឬ​គ្រូពេទ្យ​ជំនាញ ជាមួយនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ចូលរួម​អនុវត្ត​ផ្ទាល់ ដោយ​ត្រឹមត្រូវ​សម្រាប់​ខ្លួន​ម្នាក់ៗ​សម្រាប់​សមាជិកគ្រួសារ​នីមួយៗ និង​សម្រាប់​សហគមន៍ ដើម្បី​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ករណី​ឆ្លង Covid-19 ព្រោះថា​ពេលវេលា​នេះ គឺជា​ពេលវេលា​ដែល​ខ្មែរ​យើង គ្រប់រូប ត្រូវ​ចូលរួម​ជួយ​គ្នា ដោយ​សាមគ្គីភាព នៅក្នុង​ពេលដែល​យើង​កំពុង​ជួប​បញ្ហាលំបាក​។​

​ក្រៅពីនោះ​សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​ជឿ​និង​កុំ​ប្រឌិត​នូវ​ព័ត៌មាន (​ក្លែងក្លាយ​) ទាក់ទង​នឹង​ករណី Covid-19​នេះ ឲ្យ​សោះ ហើយ​សូម​តាមដាន និង​ជឿជាក់​ទៅលើ​តែ​ព័ត៌មាន​ណា ដែលមាន​ប្រភព​ត្រឹមត្រូវ និង​ច្បាស់លាស់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មានសង្ឃឹម​យ៉ាង​មុតមាំ ចំពោះ​ការចូលរួម អនុវត្ត​របស់​បងប្អូន ប្រជាពលរដ្ឋ ដោយ​ភាតរភាព​បំផុត​៕​ដោយ​៖​កូ​ឡាប​

spot_img
×