Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បង្កើត​គណៈកម្មការ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ COVID-19

spot_img

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ​-១៩ (COVID-19) ដឹកនាំ​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន ដែលមាន​សមាសភាព ចូលរួម ២៥​រូប មកពី​ក្រសួង​-​ស្ថាប័ន​- អភិបាលខេត្ត​រាជធានី ខេត្ត ព្រមទាំង ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​យោងតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ ស្ដីពី​ការបង្កើត​គណៈកម្មការ​ជាតិ ប្រយុទ្ធ​នឹង​ជំ​ងឹ​កូ​វីដ​-១៩ ថា “​គណៈកម្មការ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ​-១៩ អាច​អញ្ជើញ​រដ្ឋមន្ដ្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និង​មន្ដ្រី​បច្ចេកទេស​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ចូលរួម​ប្រជុំ ឬ​អាច​ផ្ដល់​ការណែនាំ​ឲ្យ​អនុវត្ត​វិធានការ​បន្ទាន់​នានា តាម​ការចាំបាច់​”​។​

​រាជរដ្ឋាភិបាល បន្ដថា គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ​-១៩ មាន​ភារកិច្ច ដូចជា ៖ កំណត់​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​ជាតិ​ពាក់ព័ន្ធ​ការប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ​-១៩, ដឹកនាំ​អនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ ក្នុងការ​បង្ការ ការពារ ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ,​គ្រប់គ្រង​ផលប៉ះពាល់ លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ទាំង​កម្រិត​ជាតិ និង​អន្ដរជាតិ ,​ដឹកនាំ និង​សម្របសម្រួល​ការអនុវត្ត​វិធានការ​ជា​អន្ដរ​វិស័យ អន្ដរ​ស្ថាប័ន ទាំង​នៅ​រដ្ឋបាល​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​។​

​រាជរដ្ឋាភិបាល បន្ថែមថា គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ប្រើប្រាស់ គណៈកម្មការ​អន្ដរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​សេចក្ដីសម្រេច​រាជរដ្ឋាភិបាល ដែលមាន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ជា​ប្រធាន ធ្វើជា​សេនាធិការ​ប្រចាំការ​។​សមាសភាព​ជាក់ស្ដែង​នៃ គណៈកម្មការ​អន្ដរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ត្រូវ​កំណត់ដោយ​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​។​

​រាជរដ្ឋាភិបាល បញ្ជាក់ថា គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ មាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្រោម​ឱវាទ ដូចជា ៖ គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រាជធានី​-​ខេត្ត មាន​ភារកិច្ច​ដឹកនាំ​កិច្ចប្រតិបត្តិការ ក្នុងការ​បង្ការ ការពារ ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ដែន​សមត្ថកិច្ច​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត នីមួយៗ​៕​ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ ជា​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​៖​

spot_img
×