Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​កូ​វីដ​-១៩ នៅ​កម្ពុជា​កើន​ដល់​៣៧នាក់

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន​៤​ករណី​ទៀត ដែល​ធ្វើឱ្យ​ចំនួន​ករណី​អ្នក​ផ្ទុក​វីរុស​នេះ​កើន​ដល់​៣៧​។​

​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​យប់​ថ្ងៃទី​១៨​ខែមីនា​នេះ ស្តីពី​ការរកឃើញ​២​ករណី​ថ្មី​ទៀត ជា​បុរស​ជនជាតិខ្មែរ​ដែល​វិលត្រឡប់ មកពី​ចូលរួម​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី និង​២​ករណី​ថ្មី ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​មាន​វីរុស​កូ​វីដ​-១៩ សរុប​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស គិត​យប់​ថ្ងៃទី​១៨​មីនា​នេះ ចំនួន​៣៧​នាក់ (​ស្រី​២​នាក់​) ។​

​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល កំពុងតែ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ករណី​ថ្មី​ជា​បន្តទៀត ហើយនឹង​បន្ត​ជម្រាប់ជូន​ដល់​បងប្អូន​សាធារណជន ប្រសិនបើ​រកឃើញ​ករ​ណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ណា​ផ្សេងទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×