Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​១៧ ខែមករា​ ​រកឃើញ​យានយន្ត​ដែ​លល្មើសច្បាប់​១៤៤៣​គ្រឿង និង​ផាកពិន័យ​៩០៨​គ្រឿង​, រាជធានី​ភ្នំពេញ​ឃាត់​យានយន្ត​បាន​៧៦៥​គ្រឿង​

spot_img

​ភ្នំពេញ​៖ ក្នុង​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ​យានយន្ដ​ចំនួន​៧.១០៩​គ្រឿង រកឃើញ​ល្មើសច្បាប់​១.៤៤៣​គ្រឿង (​ម៉ូតូ​៨៩​ភាគរយ​) អប់រំ​៥៣៥​គ្រឿង និង​ផាកពិន័យ​៩០៨​គ្រឿង​។​

​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹង​បន្តថា​៖​ចំពោះ​ការត្រួតពិនិត្យ​មួក និង​កញ្ចក់ នៅ​ថ្ងៃទី​១៧ ខែមករា​នេះ ត្រួតពិនិត្យ​រួម​បាន​ចំនួន​៣.៧៩៨​គ្រឿង អប់រំ​២៧៤​គ្រឿង និង​ផាកពិន័យ​ចំនួន​៧៣៧​គ្រឿង​។​

​ក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា​៖​ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ឃាត់​បាន​ម៉ូតូ​៧៦៥​គ្រឿង ដែល​ជិះ​បញ្ច្រាស មិន​ពាក់មួក​សុវត្ថិភាព មិន​ដាក់​កញ្ចក់ មិនមាន​ស្លាក​លេខ ជា​លទ្ធផល នៃ​ការត្រួតពិនិត្យ​រយៈពេល​១៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៧ ខែមករា​នេះ នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ត បាន​ចំនួន ៩១.៥៨៦​គ្រឿង រកឃើញ​យានយន្ត​ល្មើស ១៥.៧៤៩​គ្រឿង (​ម៉ូតូ​៨៤​ភាគរយ​) ក្នុងនោះ​អប់រំ ៥.២៧៤​គ្រឿង និង​ផាកពិន័យ ១០.៤៧៥​គ្រឿង (​ម៉ូតូ​៩៣​ភាគរយ​)៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×