Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ឧ​ទ្យា​នុ​រក្ស ស្នាក់ការ​រវៀង រឹបអូស​សាច់​ឈ្លូស រួម​ជាមួយនឹង​អន្ទាក់ ដែល​លាក់ទុក​ក្នុង​ជំរុំ​ខុសច្បាប់​

spot_img

​ភ្នំពេញ​៖ អង្គការ Wildlife Alliance Cambodia កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ បានចេញ​ផ្សាយ​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​តើ​នឹងមាន​អ្វី​កើតឡើង ប្រសិនបើ​អ្នក​បានដឹងថា សាច់​សត្វព្រៃ​បានមកពី​កន្លែង​ណា​?

​នេះ​ជា​សាច់​ឈ្លូស​ទម្ងន់​៤០​គីឡូក្រាម ដែល​ត្រូវបាន​រកឃើញ ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ស្នាក់ការ​រវៀង​ក្នុងអំឡុងពេល​ល្បាត​រយៈពេល​វែង​”​។

​អង្គការ ដដែល បាន​បន្តថា “​មិន​ត្រឹមតែ​ការបរិភោគ​សាច់សត្វ​ព្រៃ​មួយ​មុខ​នោះទេ ដែលជា​ការគំរាមកំហែង ដល់​សុខភាព​សាធារណៈ​ដូចដែល​យើង​កំពុង​មើលឃើញ​ហើយ នៃ​ការរីក​រាលដាល​របស់​កូ​រ៉ូ​ណា​វីរុស​មួយ​នេះ ប៉ុន្តែ​ជារឿយៗ សត្វព្រៃ​តែងតែ​ត្រូវបាន​រឹបអូស ​ហើយ​សាច់​ដែល​នៅសល់ ត្រូវបាន​យកទៅ​ក្លាសេ​ទុក ក្នុង​រយៈពេល​យូរ មុននឹង​បញ្ជូនទៅ​លក់​ឲ្យ​អ្នក​បរិភោគ​។

​នេះ​ជាការ​បង្កើត​ឱកាស​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​ជំងឺឆ្លង​”​។

​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ កំពុង​ជំរុញ​ឲ្យ​ប្រជាជន​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​របស់​អ្នក​និង​ប្រជាជន​កម្ពុជា​។​

​ជា​ផ្នែក​មួយ​នៃ​ការ​ល្បាត ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​ល្បាត ក៏បាន​រឹបអូស​ផ្ទះ​ខុសច្បាប់ ចំនួន​៣​កន្លែង ជំរុំ​ខុសច្បាប់​ចំនួន​៣​កន្លែងកាំភ្លើង​ច្នៃ​ចំនួន​៥​ដើម គោយន្ត​ចំនួន​១​គ្រឿង រទេះគោ​ចំនួន ​៨ ​គ្រឿង ឧបករណ៍​ឆក់​ត្រី​ចំ​នួ​២​គ្រឿង អន្ទាក់​ចំនួន​ ៣១៤ ​អន្ទាក់​សំណាញ់​ចាប់​សត្វ​បក្សី​ចំនួន​១ និង​ឈើ​ទំហំ​៥​ម៉ែត្រគូប​៕​ដោយ​៖​កូ​ឡាប​

spot_img
×