Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ​នគរបាល​ជាតិ ដាក់​វិធានការ​ដល់​មន្ត្រីក្រោមឱវាទ បង្ការ ការឆ្លង​រីក​រាលដាល COVID-19

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិចេញ​សេចក្ដីណែនាំ​ស្ដីពី វិធានការ​បង្ការ​ការឆ្លង​រីក​រាលដាល COVID-19​។​

​តាម​សេចក្ដីណែនាំ​នៅ​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន​បានដាក់​ចេញ​នូវ​វិធានការ និង​ការណែនាំ​ចំនួន ៧​ចំណុច ដើម្បី​គ្រប់​នាយកដ្ឋាន​-​អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ត្រូវអនុវត្ត​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជាក់ថា ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការរៀបចំ​ជំនួប​ប្រជុំ ការបណ្តុះបណ្តាល​ការ​ប្រារព្ធ​ពិធី ការ​សំណេះសំណាល​នានា​ដែលមាន​ទ្រង់ទ្រាយ​ធំ មាន​មនុស្ស​ចូលរួម​ច្រើន​កុះករ​។

​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​បេសកកម្ម​ទៅ​ក្រៅប្រទេស ។ គម្រោង ឬ​កម្មវិធី​មួយចំនួន​ដែល​មិនមាន​ភាពចាំបាច់​ចំពោះមុខ​នោះ​ត្រូវ​លើកសំណើ​សុំ​គោលការណ៍ ដើម្បី​ផ្អាក​ការអនុវត្ត ឬ​ការចូលរួម​ជា​បណ្ដោះអាសន្ន​។ ករណី​មន្ដ្រី​ដែលមាន​សមត្ថកិច្ច​ក្នុងការ​ពិនិត្យ និង​សម្រេច​លើ​ការងារ​ប្រចាំថ្ងៃ ដែលមាន​បញ្ហា​សុខភាព​ពាក់ព័ន្ធ​កូ​វីដ​១៩សាម៉ីអង្គភាព​ត្រូវ​រៀបចំ​យន្ដការ​បំពេញការងារ សំដៅ​ចៀសវាង​ការកកស្ទះ​ការងារ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×