Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ កំពុង​ត្រូវការ​អាល់កុល​ជា​ចាំបាច់ ក្នុងការ​បង្ការ​ការចម្លង​វីរុស​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ស្ដីពី “​អាល់កុល​” ។ បើតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឱ្យ ម្ចាស់​ឱសថស្ថាន និង​ឱសថការី​ទទួលបន្ទុក​បច្ចេកទេស​នៅតាម​ឱសថស្ថាន នៅ​កម្ពុជា ត្រូវ​ទិញ​អាល់កុល ដែលមាន​ប្រភព​ច្បាស់លាស់ ស្របពេល​ដែលមាន​តម្រូវការ​ខ្ពស់​ដើម្បី​បង្ការ​កូ​វីដ​១៩​។​

​បច្ចុប្បន្ន​មាន​ឱសថស្ថាន ឱសថស្ថាន​រង​មួយចំនួន បាន​ទិញ​អាល់កុល​មក​លក់ ពុំមាន​ប្រភព​ច្បាស់លាស់ ដែល​មានគុណ​ភាពមិន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​។​

​អាល់កុល​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ គឺជា​ល្បាយ​ដែលមាន​សារធាតុ​អេតាណុល​ជាមួយ​ទឹក មិន​ត្រូវមាន​សារធាតុ​ផ្សេងទៀត​ទេ ពិសេស​សារធាតុ​មេ​តា​ណុល ដែល​អាច​បណ្ដាលឱ្យ​ពុល និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង ក្នុងករណី​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ​។​

​ខណៈដែល​ប្រជាពលរដ្ឋ​ទាំងអស់​កំពុង​ត្រូវការ​អាល់កុល​ជា​ចាំបាច់ ក្នុងការ​បង្ការ​ការចម្លង​វីរុស​កូ​វីដ​១៩ នៅ​កម្ពុជា ដោយ​អាល់កុល​មួយចំនួន មានការ​លាយ​សារធាតុ​មេ​តា​ណុល​ជាមួយ​អេតាណុល និង​អាល់កុល​មួយចំនួនទៀត ពុំមាន​សារធាតុ​អេតាណុល​ទេ គឺ​មានតែ​សារធាតុ​មេ​តា​ណុល​តែប៉ុណ្ណោះ​។ ក្រសួងសុខាភិបាល បាន​ជម្រាប​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ គឺជា​ល្បាយ​ដែលមាន​សារធាតុ អេតាណុល​ជាមួយ​ទឹក ដោយ​មិន​ត្រូវមាន​សារធាតុ​ផ្សេងទៀត​ទេ ជាពិសេស​សារធាតុ​មេ​តា​ណុល​។ ចំពោះ​សារធាតុ​មេ​តា​ណុល​មិន​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ​ទេ ដោយសារ​ធាតុ​នេះ មាន​មុខងារ​សម្លាប់​មេរោគ​ខ្សោយ​បំផុត ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​ពុល​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង ក្នុងករណី​ប្រើប្រាស់​សារធាតុ​នេះ​មិនបាន​ត្រឹមត្រូវ​។​

​លោកស្រី ឱ វណ្ណឌី អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែង​បញ្ជាក់ថា គ្រប់​ឱសថស្ថាន ឱសថស្ថាន​រង ត្រូវ​ទិញ​អាល់កុល​ដែលមាន​ប្រភព​ច្បាស់លាស់ ដោយមាន​វិក្កយបត្រ​រក្សាទុក​ត្រឹមត្រូវ ដើម្បី​ឲ្យ​ក្រសួងសុខាភិបាល អាច​តាមដាន ក៏ដូចជា​ស្វែងរក​ប្រភព​ជាក់លាក់ នៅពេលដែល​រកឃើញថា​អាល់កុល​នោះ ពុំមាន​គុណភាព​ត្រឹមត្រូវ​៕​ដោយ​៖​កូ​ឡាប​

spot_img
×