Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​បច្ចេកវិទ្យា​ការបង្រៀន​ពី​ចម្ងាយ​ដោយ​ប្រព័ន្ធ E-School Cambodia ជូន​សិស្សានុសិស្ស​ពី​ថ្នាក់​ទី​ ១ ដល់ទី ​១២ ដោយ​ឥតគិតថ្លៃ​

spot_img

​ភ្នំពេញ​៖ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជាបន្ទាន់​ដល់​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ​១៩ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រុមហ៊ុន A.Z.E Innovation Tech Co.,LTD បានប្រកាស​ឲ្យ​ប្រើ​បច្ចេកវិទ្យា​ការបង្រៀន​ពី​ចម្ងាយ​ដោយ​ប្រព័ន្ធ E-School Cambodia ជូន​​សិស្សានុសិស្ស​ពី​ថ្នាក់​ទី​១ ដល់ទី​១២​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​កិច្ចសហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​ក្រុមហ៊ុន A.Z.E Innovation Tech Co.,LTD សម្រាប់​បច្ចេកវិទ្យា​ការ​បង្រៀន​ពី​ចម្ងាយ​ដោយ​ប្រព័ន្ធ E-School Cambodia ជូន​សិស្សានុសិស្ស​ពី​ថ្នាក់​ទី​១ ដល់ទី​១២​។​

​សិស្ស​អាច​ទទួលបាន​វីដេអូ​ស្ដីពី​ការបង្រៀន​ដោយ​ឥតគិតថ្លៃ​ពី​លោកគ្រូ អ្នកគ្រូ​ចំណាន តាម​មធ្យោបាយ​ចំនួន​៣​រួមមាន​៖

– បណ្ដាញ Youtube ផ្លូវការ​របស់​ក្រសួង​គឺ​៖ www.youtube.com/moeys

– ទំព័រ Facebook ផ្លូវការ​របស់​ក្រសួង​គឺ​៖ www.facebook.com/moeys.gov.kh

– មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក​របស់​ក្រសួង​គឺ ​៖ elearning.moeys.gov.kh

​ការបង្រៀន​ទាំងអស់​បាន​អនុលោម​តាម​កម្មវិធីសិក្សា​ផ្លូវការ របស់​ក្រសួង ហើយ​បង្រៀន​ដោយ​លោកគ្រូ​អ្នកគ្រូ​ដែលមាន​បទពិសោធន៍​ខ្ពស់​។ ក្រៅពី​ទស្សនា​វីដេអូ​ន​បង្រៀន​តាម​មេរៀន និង​មុខវិជ្ជា​នីមួយៗសិស្សានុសិស្ស​ទាំងអស់​អាច​សួរ​សំណួរ​នៅក្នុង​វេទិកា​សំណួរចម្លើយ ដេ​ល​មាននៅ​ក្នុង​ប្រព័ន្ធ E-School Cambodia​។ នៅពេល​ខាងមុខនេះ​ក្រសួង​នឹង​រៀបចំ​ការបង្រៀន​ដោយ​បច្ចេកវិទ្យា​ការបង្រៀន​ពី​ចម្ងាយ​បន្ថែមទៀត សម្រាប់​កម្រិត​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​និង​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម តាម​លទ្ធភាព​ដែល​ធ្វើទៅបាន​។​

​ក្រសួង​សូម​អំពាវនាវ​ដល់​គ្រប់​អ្នក​នវានុវត្តន៍​សង្គម និង​ក្រុម​អ្នក​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ តាមបែប​ឌីជីថល​មេត្តា​ចូលរួម​សហការ​ជាមួយ​ក្រសួង ក្នុងការ​ស្វែងរក និង​ផ្តល់​ដំណោះស្រាយ​បែប​ឌីជីថល ដើម្បី​ពង្រឹង និងពង្រីក​​ការផ្តល់សេវា​អប់រំ​ជូន​ដល់​សិស្សានុសិស្ស ប្រកបដោយ​សមធម៌ និង​គុណភាព​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×