Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេស ឲ្យ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ សមាគម​ជប៉ុន​-​កម្ពុជា នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ នៅ​ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​របស់​កម្ពុ​ជា​ជា​គោលដៅ​វិនិយោគ និង​មូលដ្ឋាន​ផលិត​សម្រាប់​ផ្គត់ផ្គង់ ទៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ពិភពលោក និង​តំបន់​។ សមាគម​ជប៉ុន​-​កម្ពុជា​នឹង​នាំមក​នូវ​សហគ្រាស​ធុន​តូច និង​មធ្យម​មួយចំនួន​មក​កម្ពុជា ហើយ​សង្ឃឹមថា សហគ្រាស​ទាំងនោះ មិន​ត្រឹមតែ​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេស​ថែមទៀត​មក​កម្ពុជា​។​

​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​លោក តាកាហាស៊ី ហ្វូ​មី​អាគី (Takahashi Fumiaki) ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​សហការី ដើម្បី​ពិភាក្សា​ការងារ​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​ផលប៉ះពាល់​មួយចំនួន លើ​សេដ្ឋកិច្ចកម្ពុជា ដែល​បង្កដោយ​ជំងឺ​កូ​វីដ​១៩

​ជាពិសេស​ផលប៉ះពាល់​ទៅលើ​រោងចក្រ និង​កម្មករ​។ តែ​ថ្មីៗ​នេះ វត្ថុធាតុដើម​មួយចំនួន ត្រូវបាន​បញ្ជូនមក​ដល់​ដោយ​មិត្ត​ចិន​ហើយ​ជាមួយ​នោះដែរ រោងចក្រ​មួយចំនួន ក៏បាន​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​។ ក្រៅពីនោះ កម្ពុជា​ក៏​កំពុងតែ​រៀបចំ​យុទ្ធសាស្ត្រ​ពង្រឹង​វិស័យសេដ្ឋកិច្ច​របស់ខ្លួន​ប​ន្ថែ​ម​ទៀត រួមមាន​ការធ្វើ​ឲ្យ​ប្រសើរឡើង ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ផលិតកម្ម និង​ពិពិធ​កម្ម​ទីផ្សារ​និង​ផលិតផល​។​

​លោក ហ្វូ​មី​អាគី បាន​បាន​ជម្រាបជូន អំពី​លទ្ធផល​ដ៏​ល្អប្រសើរ នៃ​ដំណើរ​ទស្សនកិច្ច របស់​ក្រុម​ធុរជន​ជប៉ុន ដែល​សមាគម​ជប៉ុន​-​កម្ពុជា​បាន​ដឹក​នាំមក​កម្ពុជា កាលពី​ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ​។ ដោយមាន​ការគាំទ្រ​ខ្លាំង កាលពី​ឆ្នាំមុន សមាគម​ជប៉ុន​-​កម្ពុជា ​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ នៅ​ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល របស់​កម្ពុជា​ជា​គោលដៅ​វិនិយោគ និង​មូលដ្ឋាន​ផលិត​សម្រាប់​ផ្គត់ផ្គង់ ទៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម​ពិភពលោក និង​តំបន់​។ ដំណើរ​ទស្សនកិច្ច​នោះ​សមាគម​ជប៉ុន​-​កម្ពុជា នឹងនាំមក​នូវ​សហគ្រាស​ធុន​តូច និង​មធ្យម​មួយចំនួន​មក​កម្ពុជា ហើយ​សង្ឃឹមថា សហគ្រាស​ទាំងនោះ​មិន​ត្រឹមតែ​ដាក់ទុន​វិនិយោគ នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេស​ថែមទៀត​មក​កម្ពុជា។

​ក្នុងឱកាស​នោះដែរ សមាជិកសមាគម​ជប៉ុន​-​កម្ពុជា​មួយរូប ដែល​កំពុងតែ​សិក្សា អំពី​ការផលិត​ផលិតផល​សំអាង​និង​សាប៊ូ​ពី​សូត្រ​មាស​កម្ពុជា ក៏បាន​បញ្ជាក់​ពី​ចំណាប់អារម្មណ៍ ក្នុងការ​បង្កើត​ម៉ាក​បញ្ជាក់​គុណភាព ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​និង​ទីផ្សារ​។​

​លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​សមាគម​ជប៉ុន​-​កម្ពុជា ឆ្លៀតឱកាស​ក្នុង​ដំណើរ​ទស្សនកិច្ច របស់ខ្លួន​នៅ​ខែធ្នូ ឆ្នាំ​២០២០ ខាងមុខ​ចូលរួម​នៅក្នុង​ពិព័រណ៍​ផលិតផល នាំចេញ​នាំចូល​កម្ពុជា លើក​ទី​១៥ ដែល​នឹង​ត្រៀម​ធ្វើ​នៅ​ខែធ្នូ ឆ្នាំ​២០២០​ផងដែរ​។

​ទាក់ទង​នឹង​ការបង្កើត​ម៉ាក​នានា លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ធ្វើការ​ជិត​ស្និ​ត្ធ ជាមួយ​នាយកដ្ឋាន​កម្ម​សិទ្ធិ​បញ្ញា នៃ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ពិភាក្សា និង​ធ្វើការ​បន្ថែម​លើ​ករណីនេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×