Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី បញ្ជាក់ថា អាកា​រៈ​បុរស​ខ្មែរ​នៅ​សៀមរាប​អាយុ​៣៨​ឆ្នាំ ដែល​ឆ្លង​កូ​វីដ​-១៩ មាន​សភាព​វិវត្តន៍​ទៅរក​ភាពជា​សះស្បើយ​ឆាប់ៗ​ខាងមុខ (​វីដេអូ​)

spot_img

​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មែ​នា ឆ្នាំ​២០២០ អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អាកា​រៈ​បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ ដែល​ឆ្លង​កូ​វីដ​-១៩ និង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀម​រាម សុខភាព​របស់គាត់​ពុំ​ធ្ងន់ធ្ងរ​នោះទេ ពោលគឺ​ធម្មតា ហើយ​បើតាម​ការត្រួត​ពិនិត្យឃើញ​ថា វីរុស​ដែល​ផ្ទុក​នៅក្នុង​ខ្លួន​របស់គាត់​បាន​ថយចុះ​ជា​បណ្តើរៗ​គួរ​ឲ្យ​កត់សម្គាល់ និង​សង្ឃឹមថា គាត់​វិវត្តន៍​ទៅរក​ភាពល្អប្រសើរ ហើយ​អាច​នឹង​ជាសះស្បើយ​នៅពេល​ឆាប់ៗ​ខាងមុខ ។​

​អ្នកស្រី​វេជ្ជបណ្ឌិត ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា «​ដោយឡែក មាន​ករណី​មួយចំនួនទៀត ដែល​លើកលែងតែ​ជនជាតិ​អង់គ្លេស​ចំនួន​៣​នាក់ ដែលមាន​វ័យ​ចំណាស់ យើង​សង្កេតឃើញថា អ្នកជំងឺ​ដែល​វ័យ​ស្របាល ២០ ក្រាស់ រហូតដល់ ៤០ ក្រាស់ គឺ​ស្ថិតក្នុង​កម្លាំង​ពលំ​ខ្លាំងក្លា តែ​យើង​នឹង​តាមដាន​សុខភាព​របស់​ជា​បន្តទៀត ប៉ុន្តែ មកទល់​បច្ចុប្បន្ននេះ អាការ​សុខភាព​របស់​ពួកគាត់​ហាក់ដូច​ពុំ​បង្ហាញ​ការវិវត្តន៍​ធំដុំ​គួរ​ឲ្យ​ព្រួយបារម្ភ​នោះទេ ពោលគឺ​ពួកគាត់​មួយចំនួនធំ មាន​សភាព​សុខភាព​ធម្មតា​នៅឡើយ​…» ។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ម្សិលមិញ កម្ពុជា រកឃើញ​មនុស្ស​៣៥​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ ដោយ​ក្នុងនោះ មាន​ម្នាក់ គឺ​បុរស​ជនជាតិ​ចិន បានជា​សះស្បើយ​វិញ​៕ ដោយ​៖ លឹម ហុង​

spot_img
×