Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុស​កូ​វីដ​១៩ ប្រហារ​រោងការ​ឡើង​ស្ងាត់ជ្រងំ ព្រោះ ភ្ញៀវ​មិន​ហ៊ាន ទៅ​ចូលរួម​ពិសា​អាហារ​

spot_img

​ភ្នំពេញ​៖ ស្របពេលនោះ​វីរុស​កូ​វីដ​១៩ កំពុង​វាយប្រហារ​ក្នុងប្រទេស​កម្ពុជា សាច់ញាតិ និង​ភ្ញៀវ​ជិត​ឆ្ងាយ​មួយចំនួន មិន​ហ៊ាន​ទៅ​ចូលរួម​ក្នុង​ពិធី​ពិសា​អាហារ ក្នុង​មង្គលការ ធ្វើឱ្យ​រោងការ​មួយចំនួន ក្នុង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ស្ងាត់ជ្រងំ ជាពិសេស​ធ្វើ​ឲ្យ​ម្ចាស់​នៃ​ពិធីមង្គលការ​ទាំងនោះ ខាតចុងខាតដើម​ព្រោះតែ​គ្មាន​លុយ​បង់​ឱ្យ​ថ្លៃ​ម្ហូបអាហារ តុ រោង តន្ត្រីសម័យ និង​ការចំណាយ​ផ្សេងៗ​ទៀត​ក្នុង​ពិធីមង្គលការ​នោះ​។​

​តើ​ត្រូវ​បន្ទោស​អ្នកណា​! មាន​ម្ចាស់​ពិធីមង្គលការ​មួយចំនួន​ពួកគាត់​បានសម្រេច​ចិត្ត​រំសាយ​ពិធីមង្គលការ ដែល​ធ្វើឡើង​
​តាមរបៀប​ធំ ហើយ​ពួកគាត់​មក រៀបចំ​ធ្វើ​ពិធី​តូច​មួយ ដើម្បី​បង្គ្រប់កិច្ច​តាម​ប្រពៃណី ដោយ​មិនមាន​ភ្ញៀវ​ចូលរួម​នោះទេ​ហើយក៏​មាន​ពិធីមង្គលការ​មួយចំនួនទៀត គឺ​រំសាយ​តែម្ដង ដោយ​លើក​ពេល​ទៅធ្វើ​ពិធី​នៅ​ថ្ងៃក្រោយ​វិញ​។

​ដេ​ី​ម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ ១៩ ប្រជាពលរដ្ឋ​ជា​ច្រេ​ី​ន​បាន​ចូលរួម​ជាពិសេស​ពិធី​រៀប​មង្គលការ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្លះ​ផ្អាក ឬ ពន្យារពេល​ដែរ ។

​ប៉ុន្តែ​បញ្ហា​ប្រឈម​ចំពោះ​ប្រជាពលរដ្ឋ​គឺ ម្ចាស់​ទីតាំង​ជួល​អគារ ជួល​រោងការ មិន​ព្រម​ឲ្យ ពន្យារពេល និង ទាមទារ​ដាច់​លុយ​កក់ ហេ​ី​យ​ថែមទាំង​តម្រូវ​ឲ្យ ពលរដ្ឋ​បង់លុយ​ចំនួន ៥០ ភាគរយ​ទៅ​ក្រុម​ភ្លេង​ថែម​ទៀតផង ។

​ទ​ង្វេ​ី​របស់​ក្រុមហ៊ុន​ជួល​អគារ​ទាំងនោះ បង្ហាញ​ឲ្យ ឃេ​ី​ញ​ថា ពួកគេ​មិនបាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋ ក្នុង​ការជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វី​រ៉ុ​ស​កូ​វីដ ១៩ ទេ ពួកគេ​ដឹង​តែ​ម្យ៉ាង​គត់ គឺ លុយ លុយ លុយ ។ សូម​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មេត្តា​ពិនិត្យ​មេ​ី​ល​ករណីនេះ​ផង ។​

​ចំណែក​បណ្ដាញ​សង្គម facebook ជាច្រើន ក៏បាន​លើកឡើង​ផងដែរ​ថា “​ពិធីមង្គលការ ប្រឈមមុខ​ណាស់ បង​គិត​មើល អ្នក​ទៅ​ចូលរួម សុទ្ធតែ​មហាជន​មក​គ្រប់ទិសទី មិនជា​ពី​ណា​កើត​ឬ​មិនកើត​យើង​អត់​ដឹង ហូប​ការ​ត្រូវតែ​ផឹកស្រា​ហើយ​ស្រវឹង ក៌​ទើប​រាំ បែកញើស ប៉ះគ្នារ​ញេ​រ​ញ៉ៃ បងគួ​ផ្សាយ​ឲ្យ រដ្ឋ បិទ​ពិធីមង្គលការ​ផង បើ​មាន​កូ​រ៉​ណា​ឆ្លង​សាហាវ​ណាស់​”​។​

“​ពន្យារពេល ឬ​លើក​ពេល មិនមែន​បានន័យថា​គេ​មិន​ធ្វើ​នោះទេ ហើយ​ពួកគាត់​ក៏​មិនទាន់​ចំណាយ​ដើមទុន​ដើម្បី​ត្រៀម​អី​ធំដុំ​ដែរ ព្រោះ​ភាគច្រើន​គេ​ប្រាប់​មុន​យូរ​ដែរ​។ ខ្ញុំ​គិតថា​ស៊ីដាច់​ត្រឹមតែ​ប្រាក់​កក់​ហ្នឹង ក៏​លើសពី​មនុស្ស​ធម្មតា​អាច​លេប​ទៅរួច បាត់​ហើយ​”​។​

“​ការលើកឡើង​នេះ សមស្រប ម្ចាស់​អគារ​ជួល​រៀប​អាពាហ៍ពិពាហ៍ គឺ​ពិតជា​មើលឃើញ​លុយ​ធំ​ជាង​អាយុជីវិត​មនុស្ស និង​ការរីក​រាលដាល​នៃ​មេរោគ​នេះ ។ តាម​ខ្ញុំ​គិត​ម្ចាស់​ដើមការ​ម្នាក់ៗ​គឺ​គាត់​ប្រាកដជា​ចង់​ផ្អាក​ពិធី​តែដោយសារ​គាត់​បាន​កក់​ហាង​រួចហើយ អ្នកខ្លះ​កក់​ដល់​២​ឆ្នាំ ឬ​១​ឆ្នាំមុន​ម្លេះ ដល់​ជួប​ស្ថានភាព​បែបនេះ គឺ​ម្ចាស់​ហាង​មិនអាច​ដក​លុយ​កក់​ឲ្យ ម្ចាស់​ដើមការ​ទេ​។ សូម​រាជរដ្ឋាភិបាល​មេត្តាជួយ សម្របសម្រួល ឬ​ផ្អាក​ការរៀប​អាពាហ៍ពិពាហ៍ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​១៩​ផង​”​។​

“​ជា​អ្វី​ដែរ​ខ្ញុំ​ចង់​និយាយ មិនមែន​មែន​តែ​កោះ​ពេជ្រ​មួយ​ទេ មជ្ឈមណ្ឌល​ការ​ផ្សេងទៀត ដែរ​ល​ឆ្លៀតឱកាស​ប្រទេស​មាន​វិបត្តិ ចង់យក​លុយ​កក់ ទាំង​ដែល​ម្ចាស់​កម្មវិធី​សុំ​ផ្អាក​ឬ​ពន្យារ គាត់​មិន​ខ្វល់​ពីអ្វី​ដែល​រដ្ឋាភិបាល​ប្រកាស គឺ​ដឹង​តែ​គោលការណ៍ ក្រុមហ៊ុន​ខ្ញុំ​អញ្ចឹង ត្រូវ​ប្រាប់​មុន​មួយខែ​”​។​

“​ខ្ញុំ​ទើបតែ​បានទទួល​ដំណឹង​ខាង​ម្ចាស់​អគារ ចំពោះ​រូបថត ដែល​បង​បាន​បង្ហោះ​នេះ គឺ​ខាង​ម្ចាស់​ដើមការ ទើប​ជូនដំណឹង ទៅខាង​រោងការ​មុន​មួយថ្ងៃ នៃ​ថ្ងៃ​រៀបការ ទាំង​ភ្លេង ទាំង​អគារ គឺ​ខាង​អគារ​គេ​បាន​កក់ និង​ដេ​គ័​រ​រួចហើយ ដូច្នេះ​គេ​មិនអាច​បង្វិល​លុយ​កក់ ឲ្យ វិញ​បានទេ ខាង​អគារ​ថា ត្រូវ​ជូនដំណឹង​យ៉ាងតិច​មុន​៥​ថ្ងៃ នៃ​ថ្ងៃ​ពិធី នោះ​ខាង​អគារ​នឹង​ត​ម្ក ល់​លុយ​កក់ ទុក​សម្រាប់​ថ្ងៃ​ដែល​ជ្រើសរើស​លើក​ក្រោយ​”៕ ដោយ​៖​កូ​ឡាប​

spot_img
×