Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សន្តិសុខ​ឯកជន​ម្នាក់​ស្លាប់ ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ចាក់​សម្លាប់​

spot_img

​ភ្នំពេញ​៖ បើតាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ព័ត៌មាន​បឋម​ថា សន្តិសុខ​ឯកជន​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានមក​ចាក់​សម្លាប់​នៅមុខ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ (PPCBand) កន្លែង​ជនរងគ្រោះ​ធ្វើការ ហើយ​ឃាតករ​បាន​រត់គេចខ្លួន​បាត់ ។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង ។​​

ជនរងគ្រោះ ឈ្មោះ ប៊ុន សុខ​ចំរើន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន ដែល​ទើប​មក​ធ្វើការ​បាន​ប្រហែល​១​ខែ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង ហើយ​មាន​ប្រពន្ធ​ឈ្មោះ ផន វន រស់នៅ​ខេត្តកំពង់ស្ពឺ ។ តាម​ការរៀប​រាប់រប​ស់​កូនប្រុស របស់​ជនរងគ្រោះ​ឈ្មោះ ប៊ុន ចាន់​រ៉ាត់ អាយុ​១៦​ឆ្នាំ បាន​ប្រាប់​អ្នកយកព័ត៌មាន​ទាំង​ទឹកភ្នែក​ថា មិនបាន​ដឹងថា ឪពុក​មាន​គំនុំ​ឬ​ទំនាស់​ជាមួយ​អ្នកណា​នោះទេ រហូត​យក​កូនកាំបិត​ចិតបន្លែ ចាក់​ចំពោះ​ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​លោកឪពុក​ស្លាប់ យ៉ាង​អាណោចអាធ័ម ក្នុងនោះដែរ ក៏​អំពាវនាវ​ឲ្យ​កម្លាំង​នគរបាល ធ្វើការ​ស្រា​ជ្រាវ ចាប់​ជនល្មើស​ដៃដល់ យកមក​ចាត់ការ​តាមច្បាប់​ផង ។​

​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា ជា​ករណី​ជម្លោះ​បង្ក​របួសស្នាម ឬ​ហិង្សា​គំនុំ​គំ​គួ​ន​នៅឡើយ​ទេ ។​

​ភ្លាមៗ​គេ​ឃើញ​លោក សុង លី ស្នងការរង​រាជធានី​ភ្នំពេញ និង​លោក​អធិការ​ខណ្ឌ​បឹង​កេងកង ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​កំណត់​មុខសញ្ញា​ជនដៃដល់​៕​ដោយ​៖​កូ​ឡាប​

spot_img
×