Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រកាស​បិទ​ព្រំដែន មិន​ឲ្យ​ពលរដ្ឋ​វៀតណាម​ចូល​កម្ពុជា

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស​ក​ម្ពុ​ជា បានចេញ​សេចក្តីជូនដំណឹង សម្រេច​បិទ​ព្រំដែន​បណ្តោះអាសន្ន ជាមួយ​ប្រទេស​វៀតណាម ដោយ​មិន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ទាំងពីរ ចេញចូល​ឡើយ ។​

ក្រសួងការ​ប​រទេស​ និងសហប្រតិបត្តិការ​អ​ន្តរជា​តិក​ម្ពុជា​ សូមសម្តែងគារ​វ​កិច្ច ចំពោះស្ថានទូតសាធារណ​រដ្ឋសង្គមនិ​យម​វៀត​ណាមប្រ​ចាំរាជ​ធានី​ភ្នំពេញ ដោយសូមស្នើស្ថានទូតប​ញ្ជូ​នសារ​ជូនដល់អាផ្ញាធរពាក់ព័​ន្ធ​របស់វៀតណាមចំនួន៦ចំណុច​។

​បើតាម​សេចក្តីជូនដំណឹង “ប្រញាប់ណាស់ “​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ ថា ការអនុវត្ត​វិធានការ​នេះ ត្រូវធ្វើឡើង​ចាប់ពី​វេលា​ម៉ោង​២៣​និង​៥៩​យប់ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។

​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បញ្ជាក់ថា ក្នុង​ស្មារតី​មិត្តភាព និង​ការយោគយល់​គ្នា​ទៅវិញទៅមក ទាក់ទង​នឹង​ការការពារ​ការរីក​រា​ល​ដាល នៃ​វីរុស​កូ​វីដ​១៩ កម្ពុជា​សូម​ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម​ជូនដំណឹង​ដល់​ពលរដ្ឋ​វៀតណាម កុំ​ឲ្យ​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា តាម​គ្រប់​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ក្នុងអំឡុងពេល​សុ​ភព​ភាព នៃ​ការ​រឹតត្បិត​ការធ្វើដំណើរ​របស់​ប្រទេស​វៀតណាម ដែល​បាន​ចូល​ជា​ធរមាន ចាប់ពី​ម៉ោង​សូន្យ ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​។

​សំណើ​ខាងលើ​ត្រូវបាន​ធ្វើឡើង ក្នុង​បំណង​ចៀសវាង មានការ​លំបាក​កើតឡើង នៅ​ច្រកព្រំដែន​រួម​រវាង​ប្រទេស​ទាំងពីរ ដោយយោង​លើ​ការកើនឡើង យ៉ាងគំហុក​នូវ​ការរកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ខណៈដែល​ប្រទេស​វៀតណាម បានដាក់​កម្រិត​លើ​ការធ្វើដំណើរ ដែល​តម្រូវ​ឲ្យ​បានដាក់​នៅ​ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ ចំពោះ​អ្នកដំណើរ​មកពី​ប្រទេស​សមាជិក​អាស៊ាន រួមទាំង​ជនជាតិ​វៀតណាម ដែល​វិលត្រឡប់​ចូល​ស្រុក​វិញ​ផងដែរ​។ ភាគី​កម្ពុជា ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំងពីរ ធ្វើការ​រួមគ្នា​ដើម្បី​សម្របសម្រួល និង​ធានាថា ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រួម អាចអនុវត្ត​ដោយ​គ្មាន​ការរាំងស្ទះ​។ ភាគី​កម្ពុជា ស្នើសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន នៃ​ប្រទេស​វៀតណាម ជួយ​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍ មក​កម្ពុជា​វិញ​នូវ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​កំពុង​ត្រូវ​បានដាក់ ឲ្យ​នៅ​ដាច់​ពី​គេ ក្នុងប្រទេស​វៀតណាម ប្រសិនបើ​មាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សារ​ជា​សំឡេង​ផ្ញើ​ទៅកាន់​អាជ្ញាធរខេត្ត ជាប់​ព្រំដែន និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ហើយ​ត្រូវបាន​បែកចេញ លើ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​១៩ មីនា​នេះ​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ការមិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ វៀតណាម​ចូលមក​កម្ពុជា​នេះ គឺ​ក្រោម​ហេតុផល​ជួយ​សម្រួល ដល់​ពលរដ្ឋ​វៀតណាម កុំ​ឲ្យ​ពិបាក​ពេល​ចូលមក​កម្ពុជា​ហើយ ពេល​ចូលទៅ​វៀតណាម​វិញ ត្រូវ​អាជ្ញាធរ​វៀតណាម ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ១៤​ថ្ងៃ ខណៈដែល​រដ្ឋាភិបាល​វៀ​ត​ណា​ម ក៏បាន​ប្រកាស​បិទ​ព្រំដែន ជាមួយ​កម្ពុជា​ជា​ឯកតោភាគី ។ អាជ្ញាធរ នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់ ទាក់ទង​ទៅ​ស្នើសុំ​ពលរដ្ឋ​កម្ពុជា មក​ស្រុកកំណើត​វិញ ប្រសិនបើ​បាន​ចូលទៅ​ហើយ ត្រូវ​អាជ្ញាធរ​វៀតណាម ដាក់​បម្រាម​ឲ្យ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃនោះ ។ បន្ទាប់ពីនោះ អាជ្ញាធរ​តាម​ច្រកព្រំដែន​ទាំងអស់ ចាប់ពី​ម៉ោង ១២​យប់ ថ្ងៃទី​២០ មីនា មានន័យថា យើង​បាន ជូនដំណឹង​ឲ្យ​វៀតណាម​មុន​ជាង ៤៨​ម៉ោង ខុសពី​វៀតណាម​ដែល​មិនបាន ជូនដំណឹង​ដល់​យើង​ទាល់តែសោះ ដូច្នេះ​នេះ​មិនមែនជា​គោលការណ៍​បដិកា​រ​ទេ គោលការណ៍​បដិការ​កា​ល​ណា​បិទ គឺ​បិទ​ទាំងអស់គ្នា ហើយ​បម្រាម​នេះ នឹងត្រូវ​ធ្វើ​រហូតដល់​វៀតណាម លើក​បម្រាម​ចេញ​តែម្ដង ។ ការមិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូលមក​កម្ពុជា​នេះ គឺ​មិនមែន​ជាការ​សងសឹក​ចំពោះ អ្វីដែល​វៀតណាម​បានធ្វើ​ចំពោះ​កម្ពុជា ឬ​ជា​បដិការ​នោះទេ​៕ ដោយ​៖​កូ​ឡាប​

spot_img
×