Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់ ប្រើ​ហឹ​ង្សា​ក្នុង​គ្រួសារ និង​ប្រើប្រាស់​កាន់កាប់​អាវុធខ្លី​ខុសច្បាប់ ត្រូវ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​

spot_img

​ព្រះសីហនុ​៖ បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី ហឹ​ង្សា​ក្នុង​គ្រួសារ និង​ប្រើប្រាស់​កាន់កាប់​អាវុធខ្លី​ខុសច្បាប់ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។ ការចាប់ខ្លួន​បុរស​ម្នាក់​នោះ យោងតាម​បណ្តឹង​របស់​ប្រពន្ធ ដែល​បាន​ប្តឹង​សុំ​អន្តរាគមន៍ ពី​សមត្ថកិច្ច​មូលដ្ឋាន​។

​បើតាម​របាយការណ៍រ​បស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៤​រសៀល​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​នេះ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​១​នាក់ ឈ្មោះ ប៊ុន​ម៉ា ប៊ុន​មី ភេទ​ប្រុស អាយុ​៤៥ ជនជាតិ​ថៃ មុខរបរ​តៃកុង​ទូក​ក្រុមហ៊ុន​ថៃ រួម​នឹង​វត្ថុតាង ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី ហឹ​ង្សា​ក្នុង​គ្រួសារ (​ប្រើប្រាស់​កាន់កាប់​អាវុធខ្លី​ខុសច្បាប់​) យោងតាម​បណ្តឹង​ឈ្មោះ ជិន ឡាន់ (​ប្រពន្ធ​) អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ បាន​ប្តឹង​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​៕ដោយ៖កូឡាប

spot_img
×