Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បន្ថែមចំនួន ១៥២​នាក់ តួលេខ​ឆ្លង​សរុប​កើន​ដល់​ជិត ៩.០០០​នាក់​

spot_img

​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បន្ថែមចំនួន ១៥២​នាក់ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់​ចំនួន ៨.៥៦៥​នាក់​។​

​តួលេខ​នៃ​អ្នក​ឆ្លង​ថ្មី កើន​ឡើ​ស​លើស ១០០​ករណី​ជា​លើកដំបូង​ក្នុង​រយៈពេល ៥​ថ្ងៃ​ចុង​ក្រោយនេះ​។​

​ក្រៅពី​អ្នក​ឆ្លង​ថ្មី ក៏មាន​អ្នកស្លាប់​ចំនួន ៧​នាក់​បន្ថែមទៀត​ដែរ ហើយ​រហូតមក​ដល់ពេលនេះ មាន​អ្នកស្លាប់​សរុប​នៅ​កូរ៉េខាងត្បូង ចំនួន ៩២​នាក់​។​

​មនុស្ស​ចំនួន ៤០៧​នាក់​បានជា​សះស្បើយ​ពី​វីរុស និង​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​តួលេខ​អ្នកជា​សរុប​កើន​ដល់​ជិត ២.០០០​នាក់​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 កំពុង​វាយ​ឡុ​ក​ពិភពលោក​យ៉ាងខ្លាំង​ចាប់តាំងពី ចិន​រកឃើញ​ករណី​ដំបូង​កាលពី​ខែធ្នូ ឆ្នាំមុន​។ រហូតមកដល់​ពេលនេះ វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ផ្តាច់ជីវិត​មនុស្ស​ជិត ៩.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២០០.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua

spot_img
×