Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ការឆ្លង​ថ្មី​នៅ​ទីក្រុង​វូ​ហាន​ត្រូវគេ​រំពឹងថា នឹង​លែង​មាននៅ​ចុងខែ​មីនា​នេះ ហើយ​ទីក្រុង​នឹងត្រូវ​បើក​វិញ​

spot_img

​ទីក្រុង​វូ​ហាន ត្រូវគេ​រំពឹងថា នឹង​លែងមាន​ករណី​ឆ្លង​ថ្មី​នៅ​ចុងខែ​មីនា​នេះ ហើយ​ការបិទ​ទីក្រុង​នេះ នឹងត្រូវ​បើក​ដំណើរការ​វិញ នៅពេលដែល​គ្មាន​ការឆ្លង​ថ្មី​ក្នុង​រយៈពេល ១៤​ថ្ងៃ​។​

​ទោះយ៉ាងណា​ក៏ដោយ វិធានការ​បង្ការ និង​គ្រប់គ្រង​ជំងឺ នឹង​នៅតែ​ត្រូវការ ដើម្បី​ការពារ​កុំ​ឲ្យ​មានលទ្ធភាព នៃ​ការរីក​រាលដាល​ឡើងវិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ China Daily ដោយ​ដកស្រង់​សម្តី​របស់លោក Li Lanjuan អ្នកជំនាញ​សិក្សា​ពី​រោគរាតត្បាត​។​

“​ប្រសិនជា​មិនមាន​ករណី​ឆ្លង​ថ្មី​រយៈពេល ១៤​ថ្ងៃ​ជាប់​គ្នា នៅក្នុង​ទីក្រុង​វូ​ហាន ពួកយើង​ជឿជាក់ថា វា​គឺជា​ពេលវេលា ដែល​ត្រូវ​ដកចេញ​នូវ​វិធាន​ការបិទ​ក្រុង​”​។​

​លោក Li Lanjuan រំពឹងថា ករណី​ឆ្លង​ថ្មី​នឹងត្រូវ​បញ្ចប់​នៅ​ពាក់កណ្តាល ឬ​ចុងខែ​មីនា​នេះ​។​

​សូមបញ្ជាក់ថា ទីក្រុង​វូ​ហាន ដែលមាន​ប្រជាជន ១១​លាន​នាក់ ត្រូវបាន​បិទ​ចាប់តាំងពី​ពិធីបុណ្យ​ចូលឆ្នាំ​ចិន អំឡុង​ពាក់កណ្តាល​ខែមករា ហើយ​វា​នៅតែ​ជាទី​ក្រុង ដែល​គេ​ចាត់ទុកថា មាន​គ្រោះថ្នាក់​ខ្លាំង​នៅក្នុង​ខេត្ត​ហូ​បេ​។​

​ចំនួន​អ្នកស្លាប់​នៅក្នុង​ខេត្ត​ហូប មាន ៣.១៣០​នាក់ គិត​ត្រឹម​ថ្ងៃទី ១៨ ខែមីនា ដែល​វា​ច្រើនជាង ១​ភាគ ៣​នៃ​ចំនួន​អ្នកស្លាប់​ជាង ៨.០០០​នាក់​ទូទាំង​ពិភពលោក​។​

​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ទីក្រុង​វូ​ហាន មិនមាន​ការឆ្លង​ថ្មី​ជា​លើកដំបូង ចាប់តាំងពី​មានការ​ផ្ទុះ​មក​។ កាលពី​ថ្ងៃ ចន្ទ និង​អង្គារ ទីក្រុង​វូ​ហាន​មាន​ការឆ្លង​ត្រឹមតែ ២​ករណី​ប៉ុណ្ណោះ​។ នៅក្នុង​ខេត្ត​ហូ​បេ មិនា​មានការ​ឆ្លង​ថ្មី​ឡើយ ក្នុង​រយៈពេល​ជិត ២​សប្តាហ៍​ចុងក្រោយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×