Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​មេញ្ជា​ការ​សឹក​រង​ម្នាក់ ពាក់ព័ន្ធ​បទល្មើស លួច​យក​អចលនទ្រព្យ​អ្នកដទៃ​ទៅ​លក់​

spot_img

​កណ្តាល ៖ លោក គឹម សុវណ្ណ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវបាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ នេះ តាម​ដីកា​របស់​តុលាការ​ខេត្តកណ្តាល ពាក់ព័ន្ធ​បទល្មើស​លួច​យក​អចលនទ្រព្យ​អ្នកដទៃ​ទៅ​លក់ ។​

​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ នេះ​ថា ” ពិតជា​មានការ​ចាប់ខ្លួន​លោក គឹម សុវណ្ណ ប្រាកដ​មែន ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក ងួន វុទ្ធី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល “​។​

​លោក ទិន សុចិ​ត្រា អះអាងថា ពេលនេះ លោក គឹម សុវណ្ណ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ ដោយ​តុលាការ​បាន​ចោទ​ពីរ លួច​យក​ដោយ​ខុសច្បាប់​នូវ​អចលនទ្រព្យ (​លួច​ដី​)​។​

​លោក គឹម សុវណ្ណ ត្រូវបាន​តុលាការ​ខេត្តកណ្ដាល បានចេញ​ដីការ​ឲ្យ​ចូលខ្លួន ជាច្រើន​ដង តែ​ជនជាប់ចោទ បាន​ព្យាយាម​គេចវេះ មិន​ចូលខ្លួន​តាម​សាលដីកា​។ លោក គឹម​សុវណ្ណ អាយុ​៥២​ឆ្នាំ រស់​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ហើយ​លោក សុវណ្ណ ត្រូវបាន​ផ្ដន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ​លេខ ១៨៣ (​គ​) ចុះ​ថ្ងៃ ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ របស់​សាលាដំបូង​ខេត្តកណ្ដាល ហើយ​ត្រូវបាន​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​ចំនួន​១​ឆ្នាំ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×